សត្វថ្លែនខាំមនុស្សស្លាប់ម្នាក់ទៀតហើយ នៅខេត្តមណ្ឌលគិរី

2024/06/22 05:00:21 pm        407

បុរសជាកសិករម្នាក់បានស្លាប់យ៉ាងឆាប់រហ័សបន្ទាប់ពីត្រូវសត្វថ្លែនខាំ ដោយហេតុការណ៍នេះកើតឡើងកាល ក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ហើយនេះជាករណីទី២ ដែលសត្វថ្លែនខាំមនុស្សស្លាប់ក្នុងខេត្តមណ្ឌលគិរី ព្រោះកន្លងទៅថ្មីៗ កុមារម្នាក់ក៏បានបាត់បង់ជីវិតក្នុងករណីថ្លែនខាំផងដែរ ។

ជនរងគ្រោះឈ្មោះ កង អ៊ីន អាយុ៥០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបកសិករ ។ បើតាមភរិយាជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោងប្រមាណ៧យប់ថ្ងៃទី ២០ មិថុនា ប្ដីរបស់គាត់បានឲ្យគាត់ និងកូនៗចេញពីមុងព្រោះមានថ្លែនខាំគាត់ ហើយនៅពេលដែលប្ដីគាត់រៀបវាយថែ្លននោះ វាក៏ធ្លាក់ទៅដីបាត់ទៅ ។ ប្រភពបន្តថា បន្តិចក្រោយមកប្ដីរបស់គាត់ក៏មានអាការៈចុកទ្រូង រឹងថ្គាម ។ ឃើញសភាពមិនស្រួលគាត់ក៏បានពឹងឱ្យអ្នកជិតខាងជូនទៅកាន់មន្ទីរពេទ្យ តែពេលទៅដល់មន្ទីរពេទ្យគាត់ក៏បានទទួលដំណឹងថា ប្ដីរបស់គាត់ស្លាប់ទៅហើយ ។ ក្រោយការធ្វើកោសល្យវិច្ច័យសមត្ថកិច្ចបានសន្និដ្ឋានថា បុរសខាងលើពិតជាស្លាប់ដោយសារសត្វថ្លែនខាំមែន ។

សូមបញ្ជាក់ថា នេះជាករណីស្លាប់ដោយសារសត្វថ្លែនខាំលើកទី២ហើយនៅក្នុងខេត្តមណ្ឌលគិរី ខណៈដែលករណីដូចគ្នានេះ លើកទីមួយគឺកើតឡើងលើក្មេងប្រុសម្នាក់រស់នៅក្នុងភូមិពូរ៉ាប៉េត (អូរតេ) ឃុំក្រង់តេះ ស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរី និងជាសិស្សពូកែផង បានស្លាប់គួរឲ្យអាសូរកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ព្រោះសត្វថ្លែនខាំ ៕


អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm