រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជម្រាបជូនគណៈកម្មការរដ្ឋសភាពីផែនការការងារ និងវឌ្ឍនភាពនៃការដឹកជញ្ជូនតាមផ្លូវអាកាស សម្រាប់នីតិកាលទី៧នៃរដ្ឋសភា

2024/06/22 05:22:17 pm        319

នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) ដឹកនាំដោយលោកជំទាវ និន សាផុន ប្រធានគណៈកម្មការ ព្រមទាំងតំណាងមកពីគណៈកម្មការជំនាញផ្សេងៗទៀតនៃរដ្ឋសភា បានជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

ជាកិច្ចចាប់ផ្តើមលោកជំទាវ និន សាផុន បានជម្រាបជូនថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលថា កិច្ចប្រជុំនាពេលនេះ គឺក្នុងគោលបំណងដើម្បីឈ្វេងយល់ពីវឌ្ឍនភាពការងារបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បញ្ហាប្រឈម ផែនការការងារ និងប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់ និងលិខិតបទដ្ឋាន​គតិយុត្តនានា ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចទទួលខុសត្រូវរបស់រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល។

លោកជំទាវ និន សាផុន បានបន្តថា កិច្ចប្រជុំនេះមិនមែនជាកិច្ចប្រជុំសួរដេញដោល ត្រួតពិនិត្យ និងអធិការកិច្ចលើស្ថាប័នរាជរដ្ឋាភិបាលនោះទេ គោលបំណងសំខាន់គឺ ឈ្វេងយល់នូវវិស័យ​ការងារ​ដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៩ ​នៃរដ្ឋសភា ដើម្បីរួមសហការគ្នារវាង​ស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ​បញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តមបណ្ឌិត ម៉ៅហាវណ្ណាល់ បានជម្រាបជូនកិច្ចប្រជុំថា ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយ​គតិបណ្ឌិត​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យមានកំណើនអ្នកធ្វើដំណើរ និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស។រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបន្តអនុវត្តគោលនយោបាយបើកចំហជើងមេឃ ពង្រឹងសុវត្ថិភាព និងសន្តិសុខអាកាសចរណ៍ ពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាស​យានដ្ឋាន​ជាតិ និងអន្តរជាតិ ពង្រឹងផ្នែកសេវាកម្មនាំផ្លូវអាកាស ការធ្វើទំនើបកម្មប្រព័ន្ធនាំផ្លូវហោះហើរ ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងទ្វេភាគី និងពហុភាគី ព្រមទាំងបន្តការជំរុញ​ឱ្យមានកិច្ចប្រឹងប្រែងបង្កើនការហោះហើរត្រង់មកកាន់កម្ពុជា ទាំងក្នុងតំបន់ តំបន់មជ្ឈឹមបូព៌ា និងជាពិសេសអឺរ៉ុប ការពង្រឹងក្របខ័ណ្ឌច្បាប់ បទប្បញ្ញត្តិ កិច្ចព្រមព្រៀង កិច្ចសន្យាសម្បទាន ដើម្បីជំរុញឱ្យមានកំណើនចំនួនអ្នកធ្វើដំណើរនិងទំនិញតាមផ្លូវអាកាស និងស្របតាមបទដ្ឋាន​របស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់បានបន្តថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានកំណត់គោលដៅច្បាស់លាស់លើការពង្រឹងនិងពង្រីកកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ជាមួយបណ្តាប្រទេសសំខាន់ៗជាលក្ខណៈទ្វេភាគី និងជាមួយបណ្តាប្រទេស​ជាសមាជិក​អាស៊ាន ព្រមទាំងដៃគូសន្ទនាអាស៊ានជាលក្ខណៈពហុភាគី។

ក្រោយពីឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនគណៈកម្មការទាំង១០របស់រដ្ឋសភារួចហើយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា បានថ្លែងការកោតសរសើរចំពោះរបាយ​ការណ៍​ដ៏ល្អិតល្អន់ ក្បោះក្បាយ និងការបំភ្លឺនូវសំណួរឈ្វេងយល់របស់ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី ជូនអង្គប្រជុំ ដែលជាធាតុចូលយ៉ាងសំខាន់សម្រាប់គណៈកម្មការជំនាញនៃរដ្ឋសភា មានមូលដ្ឋាន​ក្នុងការបំពេញតួនាទីស្នូលសំខាន់ៗគឺតួនាទីនីតិកម្ម តួនាទីត្រួតពិនិត្យ តួនាទីជាអ្នកតំណាង និងជាពិសេសការបំពេញតួនាទីជាសេនាធិការរបស់រដ្ឋសភា។

លោកជំទាវ និន សាផុន បានវាយតម្លៃខ្ពស់ចំពោះការខិតខំយកចិត្តទុកដាក់បំពេញការងារ និងតួនាទី​ប្រកបដោយវិជ្ជាជីវៈ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបន្ត​មរតក​សមិទ្ធផលនៃបិតាសន្តិភាពរបស់កម្ពុជា គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចតេជោបានតស៊ូលះបង់គ្រប់បែបយ៉ាងដើម្បីរំដោះជាតិ និងអភិវឌ្ឍន៍​ប្រទេសរហូតដល់ទទួលបានឯកភាពជាតិ និងសុខសន្តិភាពពេញលេញ។ ជាពិសេស ការអនុវត្តន៍នូវ «គោលនយោបាយ បើកចំហរជើងមេឃ» របស់សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០០២​ ជាសមិទ្ធផលមិនអាចបដិសេធបានរបស់សម្តេច គឺជាជោគជ័យ​មិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនកម្ពុជា។ ហើយបានបន្តដំណើរមកដល់សហសម័យកម្ពុជា ដែលជាយុគសម័យទំនើបនៃការបន្តដំណើរ​រីកចម្រើនទៅមុខ ព្រមទាំងការដាក់ចេញនូវផែនការសកម្មភាពការងារ និងទិសដៅការងារបន្ត ដើម្បីឈានទៅសម្រេចបានសន្ទុះនៃកំណើនសេដ្ឋកិច្ច និងកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេច​បានចក្ខុវិស័យកម្ពុជា២០៥០ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជ​រដ្ឋាភិបាល​នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm