គណៈប្រតិភូគណៈកម្មការទី៨នៃរដ្ឋសភា ចុះពង្រឹងការអនុវត្តច្បាប់ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលទាក់ទងនិងវិស័យទាំង៤

2024/06/22 05:33:38 pm        161

នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា (គណៈកម្មការទី៨នៃរដ្ឋសភា) ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានជួបប្រជុំពិភាក្សាការងារជាមួយឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត ដើម្បីចុះពិនិត្យការអនុវត្តច្បាប់ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យទាំង៤ ដែលគណៈកម្មការទទួលបន្ទុក នៅសាលប្រជុំសាលាខេត្តកោះកុង ។

លោកជំទាវ ឡោក ខេង បានលើកឡើងពីគោលបំណងក្នុងការតាមដានការអនុវត្តច្បាប់ និងដើម្បីលើកកម្ពស់ការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលអណ្ណតិទី៧នៃរដ្ឋសភា ដោយបានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលផ្តោតសំខាន់ទៅលើ កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៥០ ។

ក្នុងឱកាសនោះឯកឧត្តម ស្រេង ហុង អភិបាលស្តីទីបានបង្ហាញពីវឌ្ឍនភាពការងារ និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលខេត្តបានធ្វើកន្លងមកក្នុងនោះក៏មានវិស័យសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីផងដែរ ។

ឯកឧត្តមអភិបាលស្រីទីបានបន្តទៀតថា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះបញ្ជីតាមសហគ្រាសគ្រឹះស្ថានក្នុងខេត្តសរុបចំនួន៧៦ ដែលមានកម្មករ និយោ ជិតកំពុងបម្រើការងារសរុបចំនួន១៤.៦១៦នាក់ ក្នុងនោះមានកម្មករបរទេសចំនួន ២.០៤២នាក់ និងបានចុះតាមដាន ផ្សព្វផ្សាយ និងបណ្តុះបណ្តាលវាសន្តិសុខសង្គមទាំងបួនផ្នែកដូចជា៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំ ផ្នែកសោធន (បង់ភាគទានផ្នែកសោធនស្ម័ក្រចិត្ត) និងស្វ័យនិយោជន៍ ។ ចំពោះវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋ បាលខេត្ត និងអាជ្ញាធរឃុំ សង្កាត់ អនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ទូទាំងខេត្ត ។ ឯកឧត្តមបានបន្ថែមទៀតថា វិស័យសុខាភិបាល បានពិនិត្យ និងពិគ្រោះជំងឺក្រៅសរុបចំនួន ៧.៣០៤៨ ករណី (ករណីថ្មីចំនួ៦៦.៩៧៩ករណី) បានផ្តល់សេវាការព្យាបាលអ្នកជំងឺ ដោយសម្រាកពេទ្យ ផ្តល់សេវាសម្រាលកូន ផ្តល់សេវាជូនស្ត្រីមានផ្ទៃពោះ មកពិនិត្យផ្ទៃពោះមុនសម្រាល និងក្រោយសម្រាល និងចាក់ថ្នាំបង្ការជំងឺ១១មុខជូនកុមារ ។ ចំណែកវិស័យកិច្ចការនារីបានផ្សព្វផ្សាយ និងបើកវគ្គបណ្តុះបណ្តាលសិស្សចូលរៀនជំនាញធ្វើអំបោសស្មៅត្រែង សំអាងកាយ និងកាត់ដេរសំលៀកបំពាក់ដល់ស្ត្រីក្រីក្រ ក្មេងស្រីបោះបង់ ការសិក្សា និងស្ត្រីរងគ្រោះដោយអំពើហិង្សា និងបើកវេទិកាផ្សព្វផ្សាយជាច្រើននៅក្នុងតំបន់សេដ្ឋ កិច្ចពិសេសខេត្តកោះកុង ។

ឯកឧត្តមអភិបាលខេត្តស្តីទីបានលើកឡើងពីបញ្ហាប្រឈមនានា ដែលខេត្តបានជួបប្រទះនាពេលកន្លងមកមានកង្វះខាតធនធានមនុស្ស និងបច្ចេកទេស កង្វះខាតឱសថ និងសម្ភារៈបរិក្ខាពេទ្យ ម្ចាស់សហគ្រាស និងនិយោជកមួយចំនួនមិនទាន់បានយល់ច្បាស់អំពីច្បាប់ ប.ស.ស ការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ នាំឱ្យប្រជាពលរដ្ឋធ្វើចំណាកស្រុក ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ខេត្តរួចមក លោកជំទាវឡោក ខេង បានថ្លែងអំណរគុណ និងកោតសរសើរដល់អាជ្ញាធរខេត្ត ដែលខិតខំបំពេញភារកិច្ចជូនប្រជាពលរដ្ឋឱ្យស្របតាម​គោលនយោបាយ​ជាអាទិភាពរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ក្នុងការផ្តល់សេវា​សុខាភិបាល​សម្រាប់ពង្រឹងប្រព័ន្ធគាំពារសង្គម ជំនួយសង្គម និងសន្តិសុខសង្គម ការបណ្តុះបណ្តាល​វិជ្ជាជីវៈ បច្ចេកទេសជូនយុវជនក្រីក្រ ងាយរងហានិភ័យ ដោយឧបត្ថម្ភសាច់ប្រាក់ ២៨ម៉ឺនរៀល ក្នុងមួយខែ ធ្វើការពង្រឹងកម្មវិធីជាតិ ជំនួយសង្គមជួយដល់ជនក្រីក្រ និងជនងាយរងហានិភ័យ​ឱ្យទាន់ពេលវេលា ។

លោកជំទាវប្រធានគណកម្មការ បានស្នើសុំឱ្យមណ្ឌលសុខ ភាព និងមន្ទីរពេទ្យបង្អែកខេត្ត​ដាក់ប៉ាណូ និងចាក់វីដេអូអប់រំផ្សព្វផ្សាយពីការបង្កា និងរបបអាហារសម្រាប់ការពារជំងឺ​មិនឆ្លងជូនដល់​ប្រជាពលរដ្ឋមកទទួលសេវានៅតាមមន្ទីរពេទ្យ ព្រមទាំងស្នើសុំឱ្យមន្ទីរសុខាភិបាល មន្ទីរកិច្ចការនារីនិងមន្ទីរការងារ ត្រូវចូលរួមសហការគ្នាធ្វើការចុះផ្សព្វផ្សាយប្រយុទ្ធប្រឆាំងជំងឺ​មិនឆ្លងតាមរយៈគណៈទ្រទ្រង់សុខភាពភូមិ មុនបើកវេទិកាភូមិឃុំមានសុវត្ថិភាព និងធ្វើការចុះទៅ​ដល់ផ្ទះបងប្អូនប្រជាពលរដ្ឋនៅតាមភូមិឃុំ ដើម្បីផ្សព្វផ្សាយដល់យុវជនឲ្យមកចូលរៀននៅសាលា​បណ្ដុះបណ្ដាលពហុបច្ចេកទេសខេត្ត ដើម្បីឲ្យក្លាយទៅជាកម្មករជំនាញនិងទទួលបានប្រាក់ខែខ្ពស់ ។

លោកជំទាវបានបន្តទៀតថា មន្ទីរប.ស.ស ត្រូវតែពង្រឹងសមត្ថភាពភាពរបស់ខ្លួនក្នុងការផ្សព្វផ្សាយ​ពីសារៈសំខាន់នៃការប្រើប្រាស់ប័ណ្ណប.ស.សដល់បុគ្គលស្វ័យនិយោជន៍ឱ្យបានយល់ច្បាស់ និងចូលរួមជាមួយប.ស.ស ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm