សាលារាជធានីភ្នំពេញ សហការជាមួយមន្ទីរបរិស្ថានរៀបចំប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោក

2024/06/22 10:45:54 am        221

សាលារាជធានីភ្នំពេញ សហការជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ បានរៀបចំប្រារព្ធពិធីអបអរសាទរ ទិវាបរិស្ថានជាតិ និងពិភពលោក ៥ មិថុនា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមជាច្រើនរយនាក់។

នៅក្នុងពិធី ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោកឆ្នាំនេះ ធ្វើឡើងព្រមគ្នាជាមួយយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» របស់ក្រសួងបរិស្ថានដោយមានអ្នកចូលរួមពីប្រជាពលរដ្ឋ កម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ សិស្ស និស្សិត និងដៃគូពាក់ព័ន្ធផ្សេងៗទៀត។

ឯកឧត្តម បន្តថា បច្ចុប្បន្នយើងសង្កេតឃើញថា នៅមានសេសសល់សំរាមរាយប៉ាយមួយចំនួនតូចតាមដងផ្លូវ និងទីសាធារណៈផ្សេងៗ ដែលបណ្តាលមកពីការទុកដាក់សំរាមមិនបានត្រឹមត្រូវ និងសំរាមរសាត់តាមខ្យល់ជាដើម។ បញ្ហាទាំងអស់នេះ ទាមទារឱ្យប្រជាពលរដ្ឋចូលរួមសម្អាត និងលុបបំបាត់សំរាម​នៅតាមទីសាធារណៈដូចជា​តាមដងផ្លូវ តាមប្រព័ន្ធប្រឡាយទឹកលូ និងតាមដីឡូត៍ទំនេរ ព្រមទាំងអនុវត្តនូវយន្តការផាកពិន័យ ចំពោះអំពើល្មើសនឹងអនុក្រឹត្យលេខ ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។

បន្ថែមលើកនេះ ឯកឧត្តម ហួត ហៃ បានស្នើដល់ប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តនូវសកម្មភាពមួយ​ចំនួនដូចជា៖ ធ្វើការញែកសំរាមសើម​ សំរាមស្ងួតចេញពីគ្នា និងវេចខ្ចប់ទុកដាក់ក្នុងថង់ ឫធុងសំរាមឱ្យ​បានត្រឹមត្រូវ, ចូលរួមអនុវត្តនូវគោលការណ៍ កាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងកែច្នៃ , បញ្ចេញសំរាមឱ្យបានទៀងទាត់តាមកម្មវិធីប្រមូល ដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុនទាំង៣ និងចូលរួមសម្អាតអនាម័យជាដើម។

ប្រជាពលរដ្ឋបានបង្ហាញអារម្មណ៍រីករាយដែលចូលរួមក្នុងពិធីអបអរសាទរ ទិវាបរិស្ថានជាតិ និងពិភពលោក ៥មិថុនា ឆ្នាំ២០២៤ និងបន្តចូលការសម្អាតអនាម័យនៅរាជធានីភ្នំពេញ​ឱ្យកាន់តែល្អបន្ថែមទៀតផងដែរ។

គួរបញ្ជាក់ដែរថា ទិវាបរិស្ថានជាតិ និងពិភពលោក ៥ មិថុនា រៀបចំឡើងដើម្បីលើកកកម្ពស់​ការយល់ដឹង និងស្រឡាញ់បរិស្ថាន ព្រមទាំងជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំង​ប្រដាប់អាវុធ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធផ្សេងៗទៀត ចូលរួមក្នុងកិច្ចគាំពារ​បរិស្ថាន ការអភិរក្សជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។ សម្រាប់ឆ្នាំនេះ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ការកែប្រែគុណភាពដី ដីរហោស្ថានកម្ម និងធន់នឹងគ្រោះរាំងស្ងួត»។ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am