ឯកឧត្តម សាយ សំអាល់ អំពាវនាវឲ្យគ្រឹះស្ថានហិរញ្ញវត្ថុ ធ្វើជាដៃគូជាមួយរាជរដ្ឋាភិបាល ទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា

2024/06/22 06:02:01 pm        245

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណាង់ បានអំពាវនាវទៅដល់គ្រប់ធនាគារ និងមីក្រូហិរញ្ញវត្ថុ ធ្វើជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ និងចូលរួមអភិវឌ្ឍន៍ប្រទេស ឲ្យកាន់តែរីកចម្រើន ។

ក្នុងកិច្ចប្រជុំជាមួយសមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ពាក់ព័ន្ធនឹងវិស័យដីធ្លី រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងដែនដីជាសេនាធិការ កំពុងពន្លឿនការវាស់វែងចុះបញ្ជី ដីធ្លីជាប្រព័ន្ធនៅទូទាំងប្រទេស និងធ្វើយ៉ាងណាខិតខំប្រឹងប្រែងឲ្យចប់ នៅត្រឹមអាណត្តិទី៧ នេះ ។

ឯកឧត្តម បានបន្តថា បន្ទាប់ពីនោះមក នឹងមានការរៀបចំប្លង់គោល ដើម្បីអភិវឌ្ឍន៍​ទីក្រុង ឲ្យកាន់តែរីកចម្រើន ​មានភាពទាក់ទាញ ស្មាតស៊ីធី (Smart City) និងមានភាពបៃតងជាដើម ជាមួយនេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងបន្តអភិវឌ្ឍន៍​កម្ពុជា ឲ្យក្លាយជារដ្ឋទំនើប ប្រកបដោយភាពរឹងមាំ ឆ្លាតវៃ រស់រវើក និងច្នៃប្រឌិត ដោយមានយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ គោលនយោបាយទាំង៦ និងវិធានគន្លឹះទាំង៥ ជាផែនទីឯកភាពនៃចក្ខុវិស័យដ៏វែងឆ្ងាយ ​ដើម្បីកម្ពុជាមានភាពម្ចាស់ការ រក្សាបានឯករាជ្យក្នុងនាមរដ្ឋអធិបតេយ្យ និងដឹកនាំនាវាកម្ពុជា ឈានឆ្ពោះទៅកាន់វឌ្ឍនភាព និងវិបុលភាព ។

ទន្ទឹមនឹងចក្ខុវិស័យទាំងនេះ ឯកឧត្តម សាយ សំអាល់ បានចាត់ទុកធនាគារ មីក្រូហិរញ្ញវត្ថុ និង​ភ្នាក់ងារហិរញ្ញវត្ថុទាំងអស់ ជាដៃគូរយុទ្ធសាស្រ្តដ៏សំខាន់មួយ ក្នុងការទ្រទ្រង់ឧស្សាហកម្មហិរញ្ញវត្ថុ និងកៀងគរចំណូល និងសារពើពន្ធមិនមែនធនាគារ ឧស្សាហកម្មអចលនទ្រព្យ និងឧស្សាហកម្ម​គ្រឿង​ផ្គុំសំណង់ ព្រមទាំងបង្កើតនូវវប្បធម៌ នៃការផ្តល់កម្ចីដោយមានវត្ថុធានា ដែលបានរួម​ចំណែក​យ៉ាងសំខាន់ ក្នុងការកសាង និងទ្រទ្រង់ខឿនសេដ្ឋកិច្ចកម្ពុជា និងចូលរួម អភិវឌ្ឍភូមិឋាននៅកម្ពុជា ឲ្យមានភាពក្សេមក្សាន្ត ។

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត និងជំរុញសមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ អាចលើកសំណូមពរនានា ដែលពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ ដើម្បីឲ្យមន្ត្រីជំនាញរបស់ក្រសួងជួយដោះស្រាយ ៕អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        138
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm