កាកបាទក្រហម៖ មនុស្ស ២២នាក់ ស្លាប់ក្នុងការវាយប្រហារនៅក្បែរការិយាល័យរបស់ខ្លួន នៅតំបន់ហ្កាហ្សា

2024/06/22 08:35:40 pm        129

គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ប្រាប់ឲ្យដឹងថា ការិយាល័យរបស់ខ្លួន នៅហ្កាហ្សា បានរងការខូចខាតដោយការបាញ់ផ្លោង ខណៈហេតុការណ៍នេះបានសម្លាប់មនុស្ស ២២នាក់ ដែលបានស្វែងរកទីជម្រក នៅជុំវិញបរិវេណការិយាល័យរបស់ខ្លួន។

សេចក្តីថ្លែងការណ៍របស់ ICRC បានរៀបរាប់ថា៖ «គ្រាប់មីស៊ីលហោះពត់ពែនធុនធ្ងន់ បានធ្លាក់ក្នុងចម្ងាយប៉ុន្មានម៉ែត្រពីការិយាល័យ និងលំនៅឋានរបស់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ កាលពីរសៀលថ្ងៃសុក្រ (ទី២១ ខែមិថុនា)»។ ហើយសេចក្ដីថ្លែងការណ៍នោះ បានបន្ថែមថា ភាគីទាំងអស់មានកាតព្វកិច្ចត្រូវចាត់វិធានការប្រុងប្រយ័ត្ន ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ជនស៊ីវិល និងទីកន្លែងមនុស្សធម៌។

អ្នកនាំពាក្យកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ការស៊ើបអង្កេតដំបូង បានបង្ហាញថា មិនមាន «តម្រុយ» ដែលថា IDF បានធ្វើការវាយប្រហារនៅក្នុងតំបន់នោះទេ ប៉ុន្តែបានបន្ថែមថា ហេតុការណ៍នេះ «កំពុងស្ថិតក្រោមការត្រួតពិនិត្យ»។

ICRC បាននិយាយថា៖ «ការវាយប្រហារបានធ្វើឲ្យខូចខាតដល់រចនាសម្ព័ន្ធនៃការិយាល័យរបស់ ICRC ដែលត្រូវបានហ៊ុមព័ទ្ធដោយជនស៊ីវិលភៀសខ្លួនរាប់រយនាក់ដែលរស់នៅក្នុងតង់ ក្នុងនោះរួមទាំងសហសេវិកប៉ាឡេស្ទីនរបស់យើងជាច្រើននាក់ផងដែរ»។

ICRC បានប្រាប់បន្ថែមថា៖ «ឧបទ្ទវហេតុនេះបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ នៅមន្ទីរពេទ្យកាកបាទក្រហម ដែលនៅក្បែរនោះ ដោយមន្ទីរពេទ្យបានទទួលសពមនុស្ស ២២នាក់ និងអ្នករបួស ៤៥នាក់ ខណៈមានរបាយការណ៍ពីអ្នករងរបួសបន្ថែម។ ឧបទ្ទវហេតុសន្តិសុខធ្ងន់ធ្ងរ គឺជាបញ្ហាមួយ ក្នុងចំណោមបញ្ហាជាច្រើនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm