បាល់បោះ៖ ក្រុមបាល់បោះ Philadelphia 76ers នៅតែបន្តការទុកចិត្តលើកីឡាករបាល់បោះសញ្ជាតិកាម៉េរូន Joel Embiid សំរាប់ច្រើនឆ្នាំទៅមុខទៀត បន្ទាប់ពីភាគីទាំងពីរបានព្រមព្រៀងគ្នាលើកិច្ចសន្យាថ្មី។

កិច្ចសន្យាថ្មីនេះនឹងរក្សា Joel Embiid នៅជាមួយ Philadelphia ដល់រដូវកាល ២០២៦-២០២៧ ដែលធ្វើឱ្យកីឡាករវ័យ ២៧ឆ្នាំរូបនេះទទួលបានប្រាក់ចំនូលសរុប ១៩៥លានដុល្លារនៃកុងត្រាថ្មី ៤ឆ្នាំលើកុងត្រាចាស់ដែលនៅសល់ ១ឆ្នាំ។ Joel Embiid គឺជាកីឡាកររងជើងឯក MVP របស់ក្របខណ្ឌបាល់បោះអាមេរិក NBA នៅរដូវកាលដែលទើបបញ្ចប់ ខណៈកីឡាកររបស់ក្រុម Denver Nugget, Nikola Jokic គឺជាម្ចាស់ជ័យលាភី MVP។Joel Embiid បានជួយ Philadelphia ឈរក្នុងចំណាត់ថ្នាក់ល្អបំផុតនៃរដូវកាលនៅក្របខណ្ឌខាងកើត Eastern Conference៕
អត្ថបទ៖នាង សុភាវុធ