ខ្មាន់កាំភ្លើងបាញ់ប្រហារនៅបុរី ប៉េង ហួត បឹងស្នោរត្រូវបានអយ្យការអមសាលាដំបូង សម្រេចចោទប្រកាន់ចំនួន ០៣បទល្មើស

2024/06/22 10:59:10 pm        548

ភ្នំពេញ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្ហាញពីចំណាត់ការផ្លូវច្បាប់ លើករណីបាញ់ប្រហារនៅខណ្ឌច្បារអំពៅ ដែលបានបណ្តាលឱ្យមានមនុស្ស ០២នាក់ បានស្លាប់ និង ០២នាក់ ទៀតរងរបួស។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានឱ្យដឹងថា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបញ្ជូនជនសង្ស័យចំនួន ០៣នាក់ ដែលមាន ឈ្មោះ ស្រី ស៊ីណា ឈ្មោះ សាន សុខចំរើន ហៅ ឆ្អឹង និងឈ្មោះ ទិន ទូច ហៅ រ៉ាដូ មកកាន់​អយ្យការ​អមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីបាញ់ប្រហារបណ្តាលឱ្យជនរង​គ្រោះឈ្មោះ ឡុង លីសុង ភេទប្រុស និង ឈ្មោះ ឃីន កញ្ចនា ភេទស្រី បានស្លាប់ ព្រមទាំងឈ្មោះ ហុង រិទ្ធារ័ក្ស និងឈ្មោះ សុខុម រតនៈ បានរងរបួស កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បង្កឡើងដោយជនសង្ស័យឈ្មោះ ស្រី ស៊ីណា ។

ក្រោយពីទទួលពិនិត្យ និងស្តាប់ចម្លើយបុគ្គលពាក់ព័ន្ធនានា តំណាងអយ្យការបានសម្រេច​ចោទប្រកាន់​លើសំណុំរឿងចំនួន២ ដែលសំណុំរឿងទី១ មានជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែល​បានប្រព្រឹត្តអំពើបាញ់ប្រហារបណ្តាលឱ្យជនរងគ្រោះ ០២នាក់បានស្លាប់ តំណាងអយ្យការ​បានធ្វើការ​ចោទប្រកាន់លើឈ្មោះនេះពីបទ ឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មាន​ការ​អនុញ្ញាត តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបន្ថែមថា ចំពោះសំណុំរឿងទី២ មានជន​សង្ស័យឈ្មោះ ស្រី ស៊ីណា ដែលបានប្រព្រឹត្តអំពើបាញ់ប្រហារបណ្តាលឱ្យជនរងគ្រោះ ០២នាក់​រងរបួស តំណាងអយ្យការបានធ្វើការចោទប្រកាន់លើឈ្មោះនេះពីបទ ប៉ុនប៉ងឃាតកម្ម និងបទ​ប្រើប្រាស់​អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ២៧ និងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ។ ចំពោះមនុស្ស ០២នាក់ទៀត មានឈ្មោះ សាន សុខចំរើន ហៅ ឆ្អឹង និងឈ្មោះ ទិន ទូច ហៅ រ៉ាដូ តំណាង​អយ្យការបានសម្រេចដោះលែងឱ្យមានសេរីភាពវិញ ដោយហេតុថា​បុគ្គលទាំងពីរនាក់នេះមិនមាន​ជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តបទល្មើសខាងលើនេះទេ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងពីដំណើររឿងថា ក្រោយ​ពីពិនិត្យលើសំណុំរឿង ព្រមទាំងស្តាប់ចម្លើយភាគីពាក់ព័ន្ធបានបង្ហាញឱ្យឃើញថា ក្នុងអំឡុង​ឆ្នាំ២០១៧ ឈ្មោះ ស្រី ស៊ីណា បានជួលផ្ទះលេខ២៤ ផ្លូវP-10F នៃបុរីប៉េងហួតបឹងស្ងោរឱ្យទៅឈ្មោះ សេង ចាន់សុផាត និងឈ្មោះ សាន ស្រីពេជ្រ ។ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឈ្មោះ សាន ស្រីពេជ្រ មានជម្លោះជាមួយឈ្មោះ ឡុង លីសុង ដែលជាអ្នកជិតខាងរបស់ខ្លួនពីរឿងកាប់​មែក​ស្វាយ វាយកំទេចផើងផ្កា និងស្នួរខោអាវលយចូលក្នុងបរិវេណផ្ទះរបស់ឈ្មោះ ឡុង លីសុង ហើយឈ្មោះ សាន ស្រីពេជ្រ ក៏បានទូរស័ព្ទប្រាប់ទៅឈ្មោះ ស្រី ស៊ីណា ដើម្បីឱ្យមកជួយ​ដោះស្រាយ ។ រហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៣ រសៀល ឈ្មោះ ស្រី ស៊ីណា បានទៅ​ទីតាំងផ្ទះខាងលើដើម្បីដោះស្រាយ ហើយឈ្មោះ សាន ស្រីពេជ្រ ក៏បានឱ្យប្អូនប្រុស​របស់ខ្លួនឈ្មោះ សាន សុខចំរើន ហៅ ឆ្អឹង បើកឡានទៅយកឈ្មោះ ស្រី ស៊ីណា ពីកន្លែងចតឡាន ។ ពេលដែលឈ្មោះ សាន សុខចំរើន បាននាំឈ្មោះ ស្រី ស៊ីណា ទៅដល់ផ្ទះកើតហេតុរួចហើយ ឈ្មោះ សាន សុខចំរើន ក៏បានបើកឡានចេញពីផ្ទះកើតហេតុដើម្បីទៅយកកូនរបស់ឈ្មោះ សាន ស្រីពេជ្រ ដែលរៀនសាលាម្តុំវត្តនិរោធភ្លាមដែរ ។

អ្នកនាំពាក្យបន្ថែមថា ដោយឡែកឈ្មោះ ស្រី ស៊ីណា តែម្នាក់ឯងក៏បានចូលទៅក្នុងផ្ទះរបស់ឈ្មោះ ឡុង លីសុង ដើម្បីសួរនាំរឿងជម្លោះពីថ្ងៃមុន ។ ការជជែកគ្នាក៏បានឈានទៅដល់ជម្លោះពាក្យសម្តី ហើយឈ្មោះ ស្រី ស៊ីណា ក៏បានដកកាំភ្លើងខ្លីដែលសៀតនឹងចង្កេះបញ្ចូលគ្រាប់បាញ់ទៅលើឈ្មោះ ឡុង លីសុង ជាច្រើនគ្រាប់បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ ឃើញសភាពដូច្នេះនោះឈ្មោះ ឃីន កញ្ចនា បានស្ទុះទៅជួយតែត្រូវបានឈ្មោះ ស្រី ស៊ីណា បាញ់ចំនួន ០៣គ្រាប់ បណ្តាលឱ្យដួល​ទៅលើដី ដែលក្រោយមកបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកឯមនុស្សប្រុស ០២នាក់ទៀតដែលនៅក្នុងផ្ទះកើតហេតុជាមួយគ្នានោះ ក៏ត្រូវបានឈ្មោះ ស្រី សីណា បាញ់សំដៅ​ជាច្រើន​គ្រាប់ទៀតបណ្តាលឱ្យរងរបួសដៃ និងជើង ។ ក្រោយពីធ្វើសកម្មភាពបាញ់ប្រហាររួច ជនសង្ស័យ ស្រី ស៊ីណា បានចាកចេញឆ្ងាយពីកន្លែងកើតហេតុហើយបាន​សុំអ្នកជិះម៉ូតូធ្វើ​ដំណើរ​តាមផ្លូវឈ្មោះ ទិន ទូច ហៅ រ៉ាដូ ដើម្បីឱ្យជូនខ្លួនទៅកន្លែងចតឡានរួចបានបើកឡានគេចខ្លួន ។ បន្ទាប់ពីទទួលបានការ ​រាយការណ៍ សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធបានធ្វើការ ស៊ើបអង្កេតស្រាវជ្រាវ ​និងបានឃាត់ខ្លួនជនសង្ស័យទាំង ០៣រូបខាងលើ រួចបញ្ជូនទៅកាន់អយ្យការអមសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា


អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        49
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        167
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm