មនុស្សយ៉ាងតិច៣០នាក់ ស្លាប់ ខណៈភ្លៀងធ្លាក់ខ្លាំង វាយប្រហារអាមេរិកកណ្តាល

2024/06/22 11:21:29 pm        186

យោងតាមមន្ត្រីក្នុងតំបន់ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣០នាក់ បានបាត់បង់ជីវិត ហើយរាប់ពាន់នាក់ត្រូវបានបង្ខំឲ្យជម្លៀសចេញពីផ្ទះសម្បែង ខណៈដែលព្យុះ និងភ្លៀងធ្លាក់ខ្លាំង នៅតែបន្តកើតមាននៅអាមេរិកកណ្តាល ដោយភ្លៀងធ្លាក់ឥតឈប់ឈរ បង្កជាទឹកជំនន់នៅតាមទន្លេ បំផ្លាញផ្ទះសម្បែង ធ្វើឲ្យមានបំណាក់ដី និងកាត់ផ្តាច់សហគមន៍ទាំងមូល។

អាជ្ញាធរអែលសាល់វ៉ាឌ័រ កាលពីថ្ងៃសុក្រ (ទី២១ ខែមិថុនា) បាននិយាយថា ចំនួនអ្នកស្លាប់ឥឡូវនេះ បានកើនឡើងដល់ ១៩នាក់ហើយ ក្នុងចំណោមនោះមានកុមារ ៦នាក់ ខណៈមនុស្សជាង ៣.០០០នាក់ នៅតែរស់ក្នុងជម្រកបណ្តោះអាសន្ន។

ចំណែកអាជ្ញាធរកាតេម៉ាឡា នៅថ្ងៃទី២១ ខែមិថុនានោះដែរ បានរាយការណ៍ថា មានមនុស្សស្លាប់ ១០នាក់ ជិត ១១.០០០នាក់ ត្រូវបានជម្លៀសចេញ ជិត ៣៨០នាក់ នៅតែស្ថិតក្នុងជម្រកបណ្តោះអាសន្ន ៣០០នាក់ រងរបួសធ្ងន់ ហើយស្ពានចំនួន ៤កន្លែង ត្រូវបានបំផ្លាញ។

ទន្ទឹមនឹងនេះដែរ ប្រទេសជិតខាងហុងឌូរ៉ាស បានរាយការណ៍ថា មានអ្នកស្លាប់ម្នាក់ ហើយមនុស្សជាង ១.២០០នាក់ ត្រូវបានជម្លៀស ដោយប្រហែល ៣០០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ អាជ្ញាធរនៃប្រទេសនេះ បានប្រាប់ថា ភ្លៀងបានកាត់ផ្តាច់សហគមន៍ចំនួន ១៨០កន្លែង និងបំផ្លាញផ្ទះសម្បែងចំនួន ២២ខ្នង។

នៅប្រទេសម៉ិកស៊ិកឯណោះវិញ អាជ្ញាធរបានព្យាករថា នឹងមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសភាគច្រើន និងភ្លៀងធ្លាក់ខ្លាំងពាសពេញផ្នែកនៃឆ្នេរសមុទ្រប៉ាស៊ីហ្វិក និងអាត្លង់ទិក ក៏ដូចជាដីគោកបន្ថែមទៀត ដោយនាំមកនូវផ្លេកបន្ទោរ ខ្យល់បក់ខ្លាំង អាចធ្លាក់ព្រិល និងទឹកជំនន់ នៅជុំវិញទន្លេ។ កាលពីថ្ងៃទី២០ ខែមិថុនា ភ្លៀងធ្លាក់ខ្លាំងបាននាំឲ្យអាជ្ញាធរជម្លៀសមនុស្សប្រហែល ៨០នាក់ចេញពីមន្ទីរពេទ្យកុមារក្នុងរដ្ឋ Oaxaca៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        200
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        187
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm