ក្រសួងយុត្តិធម៌អាមេរិក កំពុងពិចារណាអនុញ្ញាតឲ្យក្រុមហ៊ុន Boeing រួចផុតពីការកាត់ទោសព្រហ្មទណ្ឌ ជុំវិញការរំលោភលើលក្ខខណ្ឌនៃដំណោះស្រាយសំណងឆ្នាំ២០២១ ទាក់ទងនឹងការមានបញ្ហារបស់យន្តហោះម៉ូដែល 737 Max 8 របស់ក្រុមហ៊ុន ដែលបាននាំឲ្យមានការធ្លាក់យន្តហោះបណ្ដាលឲ្យមានអ្នលស្លាប់យ៉ាងច្រើន ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩។ នេះបើយោងតាមបុគ្គលដែលដឹងពីការពិភាក្សានេះ។

គេរំពឹងថា ក្រសួងនឹងធ្វើការសម្រេចលើករណីនេះ នៅចុងខែមិថុនា។ ប្រជាជនបាននិយាយថា រដ្ឋអាជ្ញាមិនបានធ្វើការប្រកាសចុងក្រោយទេ ហើយក៏ទាំងមិនបានច្រានចោលការចោទប្រកាន់លើក្រុមហ៊ុន Boeing ឬចរចាលើកិច្ចព្រមព្រៀងផ្ដល់ចម្លើយដែលអាចមាន ដែលក្រុមហ៊ុនទទួលស្គាល់កំហុសមួយចំនួន។

វាអាចទៅរួចដែលថា ដំណោះស្រាយដែលបានចរចាណាមួយ ពោលគឺមានទាំងនៅក្នុងទម្រង់នៃកិច្ចព្រមព្រៀង ដើម្បីពន្យាពេលការកាត់ទោស ឬកិច្ចព្រមព្រៀងផ្ដល់ចម្លើយ ដែលក្រុមហ៊ុននឹងទទួលស្គាល់កំហុស នឹងរួមបញ្ចូលការតែងតាំងអ្នកត្រួតពិនិត្យឯករាជ្យ ដើម្បីត្រួតពិនិត្យនីតិវិធីសុវត្ថិភាពរបស់ក្រុមហ៊ុន។ ជំនួសឲ្យការប៉ុនប៉ងកាត់ទោសក្រុមហ៊ុន Boeing វាអាចផ្តល់ឲ្យក្រុមហ៊ុននូវអ្វីដែលគេស្គាល់ថា ជាកិច្ចព្រមព្រៀងពន្យារកាត់ទោស ដែលត្រូវបានប្រើជាញឹកញាប់ដើម្បីដាក់ចេញការត្រួតពិនិត្យ និងអនុលោមតាមក្រុមហ៊ុន ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ឬអំពើពុករលួយ។ នេះនឹងការពារក្រុមហ៊ុន Boeing ឲ្យរួចពីភាពមិនច្បាស់លាស់នៃការកាត់ក្តីឧក្រិដ្ឋកម្ម។
ប៉ុន្តែការសម្រេចបែបនេះ នឹងបង្កឲ្យមានការខឹងសម្បាពីគ្រួសារអ្នកដំណើរដែលបានស្លាប់នៅក្នុងការធ្លាក់យន្តហោះ ដែលនាពេលថ្មីៗនេះ ចង់ឃើញក្រុមហ៊ុនបង់ប្រាក់ សម្រាប់កំហុសឆ្គងសុវត្ថិភាពរបស់ខ្លួន។ ហើយខណៈពេលដែលរដ្ឋអាជ្ញាកំពុងពិចារណាលើកិច្ចព្រមព្រៀងថ្មីមួយ ថ្មីៗនេះ ពួកគេបានប្រាប់ក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់នោះថា ពួកគេមិនបានបដិសេធចំពោះការចោទប្រកាន់នោះទេ។
គួរបញ្ជាក់ថា រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានប្រឈមនឹងការរិះគន់ខ្លាំងៗ ចំពោះការមិនអនុវត្តការត្រួតពិនិត្យឲ្យបានគ្រប់គ្រាន់លើក្រុមហ៊ុន Boeing ចាប់តាំងពីការធ្លាក់យន្តហោះ Max 8។ ទីភ្នាក់ងារនេះ បានបរាជ័យក្នុងការបញ្ឈប់យន្តហោះ 737 Max 8 បន្ទាប់ពីមានហេតុការណ៍ធ្លាក់ជាលើកដំបូងនៅឯឆ្នេរសមុទ្ររបស់ប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ២០១៨ ដែលបានសម្លាប់មនុស្សទាំងអស់ ១៨៩នាក់ នៅលើយន្តហោះនោះ។ ផ្ទុយទៅវិញ ស្ថាប័ននេះបានរង់ចាំរហូតដល់មានការធ្លាក់លើកទី២ នៅដើមឆ្នាំ២០១៩ នៅប្រទេសអេត្យូពី ដែលបានសម្លាប់មនុស្ស ១៥៧នាក់ ទើបចុងក្រោយផ្អាកការហោះហើរយន្តហោះទាំងនោះ៕