ក្រសួងការបរទេសកម្ពុជាបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមជាមួយ WHO

2024/06/23 04:40:04 pm        112

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តមវេជ្ជបណ្ឌិត សាយអា ម៉ាអ៊ូ ព្យូកាឡា នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ចូលជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរ ឯកឧត្តមវេជ្ជបណ្ឌិត ព្យូកាឡា ដែលបានជាប់ឆ្នោត និង​ត្រូវបានតែងតាំងជានាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ កាលពីខែមករា ឆ្នាំ២០២៤​​។ ​ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងកោត​សរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អង្គការ​សុខភាពពិភពលោក ក្នុងការលើកកម្ពស់សុខភាពសកល និងថ្លែង​អំណរ​គុណ​យ៉ាងជ្រាល​ជ្រៅ​​ដ​​ល់ការគាំទ្រជាបន្តបន្ទាប់ និងការរួមចំណែករបស់អង្គការនេះ ក្នុងការ​លើក​កម្ពស់​សុខភាព​សាធារណៈ​នៅ​កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់​សាជាថ្មី​អំពី​អាទិភាព​ចម្បង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជាអាណត្តិនេះ ក្នុងការពង្រីកការផ្តល់​សេវា​សុខាភិបាល​ឆ្ពោះ​ទៅ​កា​រ​គ្រប​ដណ្តប់​សុខ​ភាព​ជាសកល ដែលផ្តោតលើការពង្រីកការគ្របដណ្តប់នៃប្រព័ន្ធគាំពារសុខភាពសង្គម និង​ការ​ពង្រឹង​សមត្ថភាពថែទាំបឋមនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ព្រមទាំង​ការ​លើក​កម្ពស់​គុណភាពសេវាថែទាំសុខភាព។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន​បង្ហាញ​អំពី​ការប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ឱ្យ​កាន់តែជិតស្និទ្ធ សំដៅលើកកម្ពស់សុខភាព និង​សុខុមាល​ភាព​របស់​ប្រជាជន​កម្ពុជា។

ឯកឧត្តមវេជ្ជបណ្ឌិត ព្យូកាឡា បានជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អំពីការអនុម័តលើ WHO Fourteenth General Programme of Work (GPW14) ទិសដៅ​យុទ្ធសាស្រ្តរ​បស់​អង្គ​ការ​សុខភាពពិភពលោកសម្រាប់ឆ្នាំ ២០២៥-២០២៨ នាមហាសន្និបាត​សុខភាព​ពិភព​លោក​លើក​ទី៧៧ ដែលបានប្រព្រឹត្តទៅកាលពីពេលថ្មីៗនេះនៅទីក្រុងហ្សឺណែវ និងវឌ្ឍនភាព នៃ​សេចក្តី​ព្រាង​ចក្ខុវិស័យគាំទ្រសុខភាពគ្រួសារ សហគមន៍ និងសង្គមនៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាង​លិច។ ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អំពីសេចក្តី​ព្រាង​យុទ្ធ​សាស្ត្រ​សហប្រតិបត្តិការកម្ពុជា-អង្គការសុខភាព ពិភពលោក ២០២៤-២០២៨ ដែលកំពុ​ង​ស្ថិត​ក្នុង​ការ​ពិនិត្យចុងក្រោយ។ ឯកឧត្តមវេជ្ជបណ្ឌិត បានថ្លែងកោត​សរសើរ​កម្ពុជា​ដែល​បាន​រួម​ចំណែក​ក្នុង​ការពង្រឹងសុខភាពសកល ជាពិសេសសមិទ្ធផលដ៏សំខាន់ក្នុងអំឡុងពេលកូវីដ-១៩ និង​បង្ហាញអំពីឆន្ទៈក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងត្រៀម​ខ្លួន​រួច​ជា​ស្រេចក្នុ​ង​ការ​ផ្តល់​ការ​គាំទ្រ​កម្ពុជា​ឱ្យស្របតាមតម្រូវការ និងបរិបទនៅក្នុងប្រទេស។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm