ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចូលរួមធ្វើតេស្តរហ័សស្វែងរកសារធាតុញៀនក្នុងទឹកមូត្រ រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាដែលបម្រើការងារនៅទីស្តីការក្រសួងសុខាភិបាល
ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ នៃក្រសួងសុខាភិបាល ត្រូវមានកាតព្វកិច្ចធ្វើតេស្តរកសារធាតុញៀនទាំងអស់គ្នា ស្របតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តមគូសបញ្ជាក់ថាការរៀបចំធ្វើតេស្តរហ័សស្វែងរកសារធាតុញៀនក្នុងទឹកមូត្រនេះ គឺដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលជាអាទិភាពនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ។ ការធ្វើតេស្តទឹកម៉ូតស្វែងរកសារធាតុញៀននេះ នៅទីស្តីការក្រសួងសុខាភិបាល បានធ្វើឡើងពេញមួយថ្ងៃ ចាប់ពីម៉ោង ៨:០០នាទីព្រឹក និងបានបញ្ចប់ដោយរលូន នៅម៉ោង ៥:០០នាទីរសៀល។

សូមបញ្ជាក់ផងដែរថា ការធ្វើតេស្តរកសារធាតុ ញៀននេះ ឆ្លើយតបតាមបទបញ្ជារបស់សម្ដេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចុះ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល កម្ពុជា ស្តីពីការដាក់ចេញវិធានការណ៍យ៉ាង ម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាល ថ្នាក់ក្រោមជាតិ។ ក្នុងនោះសម្តេចធិបតី បានណែនាំឱ្យគ្រប់ ក្រសួង ស្ថាប័ន និងរដ្ឋបាល ថ្នាក់ក្រោមជាតិត្រូវ បង្កើនការត្រួតពិនិត្យជាប្រចាំ ចំពោះមន្ត្រីរាជការ ស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំង មន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតក្រោមឱវាទរបស់ខ្លួនលើការប្រើប្រាស់ គ្រឿងញៀន ខុសច្បាប់ ឬ មានការ ពាក់ព័ន្ធ នឹងគ្រឿងញៀនខុសច្បាប់។ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាល ថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្ដេញ ចេញពីក្របខ័ណ្ឌ ដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការ ស៊ីវិល មន្ត្រីនគរបាលជាតិ និង យោធិនព្រមទាំងមន្ត្រី ជាប់កិច្ចសន្យាណា ដែល ត្រូវបានរកឃើញថាមានការប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ ឬមានការពាក់ព័ន្ធ នឹងគ្រឿងញៀនខុសច្បាប់៕អត្ថបទ រដ្ឋា






