រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ ឆ្លើយ​​តប​ទៅ​ក្រុមហ៊ុនចំនួន ៤រឿង​នាំ​ជ្រូក​ចូល​មក​កម្ពុជា

2021/08/19 12:19:20 am        485

​ភ្នំពេញ៖ រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​និង​ការ​ចោទ​ប្រកាន់​របស់​ក្រុម​ឈ្មួញ​ ​និង​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​បាន​ចោទ​ប្រកាន់​ថា ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ចេញ​គោលការណ៍​អនុញ្ញាត​ឲ្យ​នាំ​ចូល​សត្វ​ជ្រូក​រស់ ​សម្រាប់​យក​មក​បំពេញ​សេចក្តី​ត្រូវ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា អនុញ្ញាត​ឲ្យតែ​បក្ខពួក​ខ្លួន មិន​មាន​តម្លាភាព ធ្វើឲ្យ​ឈ្មួញ​ដែល​នាំ​ចូល​មាន​លក្ខណៈ​ផ្តាច់​មុខ​គ្រប់​គ្រងទីផ្សារ ធ្វើឲ្យឈ្មួញតម្លើង​តម្លៃ​សាច់​ជ្រូក​លើទី​ផ្សារ​ឡើង​ថ្លៃខ្ពស់​ស្រេចតែចិត្ត គឺ​ជាការមិនពិតនោះទេ។

រដ្ឋមន្ត្រី បាន​ដាក់ចំៗថា “ជា​ល្បិចរបស់ពួកឈ្មួញនាំចូលតែប៉ុណ្ណោះ ព្រោះ​ពួកនេះ ធ្លាប់​ប្រើ​ឧបាយក​ល​នេះ​ច្រើន​ដង​ហើយ។ សំខាន់​ទាក់​ទង​ទៅ​នឹងតម្លៃវា​អាស្រ័យ​ទៅលើការចិញ្ចឹមក្នុងស្រុក និង​ការ​ចាត់​​ចែង​របស់ទីផ្សារសេរី ជា​ពិសេស​មានក្រសួងពាណិជ្ជកម្ម គេតាមមើលជាប្រចាំ​ហើយ​ក្រសួង​កសិកម្ម គ្មា​នសិទ្ទិទេ”។

​ការ​ឆ្លើយ​តប​នេះ បាន​ធ្វើឡើងបន្ទាប់ពីក្រុមអាជីវករ និងក្រុមហ៊ុនចំនួន៤ ដែលអះអាងថា ធ្លាប់​ប្រកប​មុខរបរ​អាជីវកម្ម និង​ជាអ្នក​ធ្លាប់នាំសត្វជ្រូករស់ ចូល​មក​ផ្គត់​​ផ្គង់ក្នុងប្រទេសកម្ពុជា និងនាំឆ្លង​កាត់​ទៅ​កាន់ប្រទេសវៀតណាម បាន​ធ្វើការចោទប្រកាន់ទៅលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេ​សា​ទ​ថា ក្រសួង​កសិក​ម្ម រុក្ខា​ប្រមាញ់ និងនេសាទ បាន​ចេញ​គោល​ការណ៍​អនុញ្ញាត​ឲ្យនាំ​ចូល​សត្វ​ជ្រូក​រស់ សម្រាប់​យក​មក​បំពេញ​សេចក្តី​ត្រូវលើទីផ្សារក្នុងប្រទេសកម្ពុជា អនុញ្ញាត​ឲ្យ​តែបក្ខពួកខ្លួន មិន​មាន​តម្លាភាព ធ្វើ​ឲ្យឈ្មួញដែលនាំចូលមានលក្ខណៈផ្តាច់មុខ គ្រប់គ្រងទីផ្សារ ធ្វើឲ្យឈ្មួញ​តម្លើង​តម្លៃ​សាច់ជ្រូកលើទីផ្សារ ឡើង​ថ្លៃ​ខ្ពស់​ស្រេច​តែចិត្ត។

​ការ​ចោទ​ប្រកាន់​នេះ បាន​ធ្វើឡើងតាមរយៈលិខិតដាក់ជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋ​មន្រ្តី​ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២​០​២​១ និង​ចូលដល់ការិយាល័យ​រដ្ឋបាល​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នេះ។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានមាន ប្រសាសន៍ ថា "ចំពោះ​សត្វ​នេះ យើង​មិន​អាច​ចេះ​តែដេញ ថ្លៃដូច​ផលិត​ផល​ខោ​អាវ ឡាន​អីបានទេ ពីព្រោះ​មានច្បាប់​ស្តី​ពី​សុខ​ភាពសត្វ និង​ផលិតកម្មសត្វ ជាពិសេសរោគឆ្លងសត្វ គឺយើងមិនមែនចេះតែអនុញ្ញាតទេ ទាល់​តែ​មាន​ការ​បញ្ជាក់​ផ្តល់​នៅវិញ្ញាប័នបត្របញ្ជាក់សុខភាពសត្វមុននឹង ឆ្លងពីខេត្តមួយមកខេត្ត មួយ​ឆ្លង​ពី​ប្រទេស​មួយមក ប្រទេសមួយ គឺគេមានវិន័យរបស់គេ​មានក្រឹត្យ​ក្រម​ច្បាប់​របស់គេ ទាំងច្បាប់​ក្នុង​ប្រទេស ក្នុង​តំបន់ និងពិភពលោក ដែលមានអង្គការ សុខភាពសត្វ ពិភពលោក​គេ​តាម​ដានមើល​យើង​ទាំង​អស់​គ្នាស្តីអំពីការអនុវត្ត​ច្បាប់​ ស្តីពីការចរាចរណ៍សត្វ មិនមែននឹកឃើញស្រេចតែវាថា ដេញ​ថ្លៃ​នេះ ដេញថ្លៃនោះអត់បានទេ គឺកម្រិតកំណត់នៃការចែក ចាយ​យើ​ង​មិន​ចេះយក​សត្វឈឺ​មក​ចែក​ចាយ​នៅកម្ពុជាបាននោះទេ នេះជាវិធានការច្បាប់ចំពោះមុខដែលយើងកំពុងតែមាន"។

រដ្ឋ​មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្កត់ ធ្ងន់ថា " យើងមើលប៉ុន្មាន ថ្ងៃ​នេះ​ដឹង​ហើយ គ្រាន់​តែមានបញ្ហាតិចតួចគេទប់ ស្កាត់ផ្លែតាងែនរបស់​យើង​មិនឲ្យ ចូលទឹកដីថៃទេ ហើយ​ប្រ​ជា​​ជន​បាតុកម្មមិនឲ្យផលិតផលថៃ ចូល​កម្ពុជា ហើយ​ក្រុមនេះ គិត​តែបំផុស​ឲ្យយក​ផលិ​ត​ផល​មក​ចាក់​ចោលនៅកម្ពុជា ធ្វើ​ឲ្យ​បាត់បង់ឱកាសមាសសម្រាប់ប្រជាជនខ្មែរក្នុងការផលិត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm