អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ៤១ អដ្ឋិធាតុត្រូវបានប្រគល់ជូន​ភាគីវៀតណាមត្រៀមធ្វើមាតុភូមិនិវត្តន៍វិញ

2024/06/23 06:20:15 pm        224

បន្ទាយមានជ័យ៖ អដ្ឋិធាតុកងទ័ព ស្ម័គ្រចិត្តវៀតណាមចំនួន៤១អដ្ឋិធាតុ ដែលបាន​ពលីជីវិត​ក្នុងសម័យសង្គ្រាមនៅក្នុងប្រទេសកម្ពុជា នៅខេត្តបន្ទាយមានជ័យជ័យ ត្រូវបានប្រគល់​ជូនអាជ្ញាធរប្រទេសវៀតណាម ដើម្បីត្រៀមធ្វើមាតុភូមិនិវត្តន៍ជំហ៊ាន២ ដំណាក់កាលទី២៣ (រដូវប្រាំង២០២៣-២០២៤) ទៅប្រទេសវៀតណាមវិញ។

ពិធីនេះប្រារព្ធធ្វើនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ភាគីវៀតណាម លោកវរសេនីយ៍ឯកបំរ៉ុង ផាន វ៉ាន់ឡុង ប្រធាននយោបាយក្រុមK71 ខេត្តតៃនិញ។

ក្នុងពិធីប្រគល់និងទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនោះដែរ ក៏មានការរៀបចំពិធីតាមបែបប្រពៃណីព្រះពុទ្ធសាសនា និមន្តព្រះសង្ឃសូត្រមន្ត បង្សុកូល ឧទ្ទិសកុសលជូនដល់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីក្នុងសម័យសង្គ្រាមនៅក្នុងកម្ពុជា ពិសេសកងទ័ពវៀណាមដែលបានពលីក្នុងទឹកដីនៃខេត្តបន្ទាយមានជ័យ ធដែលនឹងធ្វេីមាតុភូមិនិវត្តន៍ទៅប្រទេសកំណេីតនាពេលឆាប់ឆាប់ខាងមុខនេះ។

លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា បញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ក្រុមK៧១ និងគណៈកម្មការជំនាញខេត្តបន្ទាយមានជ័យ បានឯកភាពវាយតម្លៃលទ្ធផលសកម្មភាពកិច្ចសហប្រតិបត្តិការស្រាវជ្រាវ ស្វែងរក ជីកគាស់ រុករក ប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងបណ្តាសម័យសង្គ្រាមនៅភូមិសាស្ត្រខេត្ត ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ លោកបន្តថា លទ្ធផលកិច្ចសហប្រតិបត្តិការរវាងក្រុមK៧១ ជាមួយកងការពារ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ក្នុងការស្រាវជ្រាវ ស្វែងរុករកជីកគាស់អដ្ឋិធាតុកងទ័ពស្មគ្រ័ចត្តិវៀតណាម ដែលបានពលីជីវិតលើភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ ចាត់ស្វែងរុករកនៅសល់ចំនួន១៧ព័ត៌មាន ៩៣ផ្នូរសព ដែលស្ថិតនៅ០៧លេី០៩ស្រុក/ក្រុង, ១៩លេី៦៧ឃុំ/សង្កាត់ និង១៩ភូមិ(តំបន់) លើភូមិសាស្ត្រក្រុងសិរីសោភ័ណ, ស្រុកថ្មពួក, ស្រុកស្វាយចេក, ស្រុកភ្នំស្រុក, ស្រុកអូរជ្រៅ, ស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបូរី។

លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន ក៏បានបញ្ជាក់ផងដែរថា ក្នុងកំឡុងសហការប្រតិបត្តិការចាត់តាំងអនុវត្តន៍ក្រុមK៧១ ជាមួយក្រុមកងការពារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបានផ្តល់ព័ត៌មានស្រាវជ្រាវ ស្វែងរក រុករកជីកគាស់ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ រហូតដល់ពេលនេះ ជីកគាស់បានចំនួន៤១ អដ្ឋិធាតុយុទ្ធជនលើ ភូមិសាស្ត្រស្រុកព្រះនេត្រព្រះ និងស្រកស្វាយចេក ក្នុងនោះ១.ស្រុកព្រះនេត្រព្រះ រកឃើញ២៨អដ្ឋិធាតុយុទ្ធជនពលី, ២.ស្រុកស្វាយចេក រកឃើញ១៣អដ្ឋិធាតុយុទ្ធជនពលី៕ អត្ថបទ៖ រឿង ចន្ទ្រា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm