សកម្មជនអាកាសធាតុ ប្រមាណ១២នាក់ មកពីក្រុមប្រឆាំងនឹងការផុតពូជ បានបិទចរាចរណ៍នៅជិតសាលាក្រុងប៉ារីស កាលពីថ្ងៃសៅរ៍ ដើម្បីតវ៉ានឹងផលប៉ះពាល់សង្គម និងបរិស្ថានពីការប្រកួតកីឡាអូឡាំពិក ។

ដោយស្លៀកសម្លៀកបំពាក់កីឡា និងធ្វើត្រាប់តាមព្រឹត្ដិការណ៍កីឡាអូឡាំពិក ដូចជារត់ និង ជិះក្តារស្គី។ ក្រុមតវ៉ានិយាយថា អ្នករៀបចំព្រឹត្តិការណ៍កីឡាប៉ារីស ឆ្នាំ២០២៤នេះ បានដើរចេញពីការសន្យារបស់ពួកគេពីការទប់ស្កាត់ការបញ្ចេញជាតិកាបូនទៅក្នុងអាកាស ដោយសារតែបំផ្លាញសួនឧទ្យាន និងសួនច្បារដើម្បីធ្វើផ្លូវ សម្រាប់ព្រឹត្ដិកាណ៍កីឡាអូឡាំពិកនោះ។
ក្រុមសកម្មជន ក៏បានប្រឆាំងផងដែរ ទៅនឹង ការប្រមូលផ្ដុំរបស់ជនអន្ដោប្រវេសន៍ខុសច្បាប់ និងការបោសសម្អាតអ្នកអង្គុយតាមទីសាធារណ: និងជំរំអ្នកគ្មានផ្ទះសម្បែងនៅជុំវិញក្រុងប៉ារីស។
កីឡាអូឡាំពិក នឹងចាប់ផ្ដើមពីថ្ងៃទី២៦មិថុនា ដល់ថ្ងៃទី១១សីហា ចំណែកព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក នឹងចាប់ពីថ្ងៃទី២៨សីហា ដល់ថ្ងៃទី ៨កញ្ញា ៕
