ពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំ២០២៤ របស់សិស្សានុសិស្សវិទ្យាល័យព្រះយុគន្ធរ និងវិទ្យាល័យ​ព្រះស៊ីសុវត្ថិសាលារៀនជំនាន់ថ្មី (NGS)

2024/06/23 06:39:31 pm        263

កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចូលរួមជាអធិបតីក្នុង ពិធីពិព័រណ៍​ស្នាដៃសិស្ស​ប្រចាំឆ្នាំ២០២៤ របស់វិទ្យាល័យព្រះយុគន្ធរ និងវិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មី (NGS) និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង លោក លោកស្រី គណៈគ្រប់គ្រង បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។

ការរៀបចំពិព័រណ៍ស្នាដៃសិស្សនាពេលកន្លងមក ដែលមានដូចជា ការធ្វើពិសោធន៍អំពីសមិទ្ធផល ការអប់រំស្ទែម ផ្នែកវិទ្យាសាស្ដ្រ រ៉ូបូត ចំណតវៃឆ្លាត រូបវិទ្យា គីមីវិទ្យា ស្រាវជ្រាវបញ្ហាសង្គម និពន្ធសៀវភៅ និងការសម្ដែងសិល្បៈជាដើម គឺបានឆ្លុះបញ្ចាំងពីចំណេះដឹង ភាពច្នៃប្រឌិត និងសក្ដានុពលបញ្ញារបស់យុវជនកម្ពុជា។ ការរៀបចំពិព័រណ៍ស្នាដៃសិស្សនាពេលនេះ ក្នុងគោលបំណងដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្ស មាតាបិតា និងអ្នកអាណាព្យាបាល ក៏ដូចជាសហគមន៍ ដើម្បីបង្កើនភាពជឿជាក់ និងទំនុកចិត្តលើគុណភាពអប់រំនៅក្នុងគ្រឹះស្ថានអប់រំសាធារណៈ។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ចំពោះគណៈគ្រប់គ្រងសាលារៀនជំនាន់ថ្មី វិទ្យាល័យស៊ីសុវត្ថិ វិទ្យាល័យព្រះយុគន្ធរ លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្ស ដែលបានចូលរួមគាំទ្រចំពោះសាលារៀនជំនាន់ថ្មី ដែលជាការសិក្សាបែបសតវត្សទី២១ ការសិក្សាបែបឌីជីថល និងបច្ចេកវិទ្យា ឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់ការបណ្ដុះបណ្ដាលធនធានមនុស្ស ឱ្យមានទាំងចំណេះដឹង មានទាំងបំណិន ក៏ដូចជាជំនាញសតវត្សរ៍ទី២១ និងឥរិយាបថល្អ។

យោងតាមរបាយការណ៍របស់លោកនាយក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា សាលារៀនជំនាន់ថ្មីពិតជានាំមកនូវការអប់រំប្រកបដោយគុណភាព និងប្រសិទ្ធភាព ដែលសិស្សានុសិស្ស នៃសាលារៀនជំនាន់ថ្មី មិនត្រឹមតែរៀននៅតែក្នុងថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏បន្តរៀន និងស្រាវជ្រាវបន្ថែមនៅក្រៅម៉ោងសិក្សាផងដែរ ដែលនេះជាកត្តាប្រែក្លាយខ្លួនជាអ្នកសិក្សាមួយដែលមានឯករាជ្យភាព ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រលងមធ្យមសិក្សាទុតិយភូមិ និងបន្តការសិក្សាបន្តបន្ទាប់ទៀត។ លើសពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះសាលារៀនជំនាន់ថ្មី ដែលមានអត្រាសិស្សប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរហូតដល់ជាង ៩៣% និងសិក្សាដែលទទួលបាននិន្ទេស A និង B ជិត៦០% ច្រើនជាងគេ និងមួយឆ្នាំសិស្សសាលានេះទទួលបានមេដាយពីការប្រកួតនានានៅអន្តរជាតិ សរុបជាង៦០០គ្រឿង ដែលនេះបញ្ជាក់ពីគុណភាពអប់រំនៃសាលារៀនជំនាន់ថ្មី ដើម្បីឱ្យសិស្សានុសិស្ស មានសមត្ថភាពគ្រប់គ្រាន់ និងត្រៀមខ្លួនរួចរាល់សម្រាប់ការសិក្សាបន្តទាំងក្នុង និងក្រៅប្រទេស។

ជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ចូលរួមអបអរសាទរចំពោះសមិទ្ធផល នៃសាលារៀនជំនាន់ថ្មីនេះ និងសូមថ្លែងអំណរគុណចំពោះ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា ដៃគូពាក់ព័ន្ធនៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ដែលបានលះបង់កម្លាំងកាយចិត្ត និងធនធានក្នុងការរៀបចំ "កម្មវិធីពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំ២០២៤" ឡើងដោយជោគជ័យនាពេលនេះ និងលើកទឹកចិត្តឱ្យអនុវត្តបន្តទៀត ដើម្បីលើកកម្ពស់គុណភាពសិក្សានៅកម្ពុជា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm