ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​បាន​ឆ្លងកាត់​ការ​ត្រួត​ពិនិត្យ​ដោយ​ជោគជ័យ​

2021/08/19 05:14:40 pm        285

​ស៊ីហ្គេម៖ ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​ជូនដំណឹង​ថា ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ដោយ​ជោគជ័យកាលពីដើម​សប្ដាហ៍​កន្លងទៅ បន្ទាប់ពី​គម្រោង​ទាំងមូលបាន​សាងសង់​រួចរាល់​ស្ទើរ ១០០% និង​គ្រោង​ប្រគល់​ឲ្យ​កម្ពុជា​គ្រប់គ្រងនាពេល​ឆាប់ៗ​ខាងមុខ។

​តាម​ការបញ្ជាក់​របស់​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ដោយ​ជោគជ័យកាលពីដើម​សប្តាហ៍​កន្លងទៅ ដែល​នេះ​បានបង្ហាញ​ពី​អត្ថន័យ​ដ៏​សំខាន់​នៃ «​នាវា​មិត្តភាព​» រវាង​ចិន និង​កម្ពុជា និង​ការផ្សាភ្ជាប់​រវាង​បេះដូង​នៃ​ប្រជាជន​ទាំងពីរ​។ ​គម្រោង​នេះ​មាន​ទំហំ​ផ្ទៃដី​ប្រមាណ ១៦.២២​ហិក​តា ទំហំ​សំណង់​ប្រហែល ៨.២៤​ម៉ឺន​ម៉ែត្រការ៉េ ហើយ​ជា​ពហុ​កីឡដ្ឋាន​ខ្នាត​ធំដែល​អាច​ផ្ទុក​អ្នកទស្សនា​បាន​រហូតដល់​ ៦​ម៉ឺន​នាក់​។ ពហុ​កីឡដ្ឋាន​ថ្មី​នេះអាច​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អន្តរជាតិ និង​ការប្រកួត​កីឡាបាល់ទាត់​អន្តរជាតិ​ខ្នាត​ធំ និង​អាច​រៀបចំ​ពិធី​ថ្នាក់ជាតិ​ក៏ដូចជា​ព្រឹត្តិការណ៍​ធំៗ​ផ្សេងទៀត​បាន ពិសេស​សំណង់​ប្រវត្តិសាស្ដ្រ​ដ៏​មហាសាល​នេះនឹង​ក្លាយជា​ពហុ​កីឡដ្ឋាន​ដ៏​សំខាន់ សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​តាម​ការអះអាង​បន្ថែម​លើ​បណ្ដាញ​សង្គម​របស់​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បានចាត់ទុក​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោគឺជា​ព​ហ​កីឡដ្ឋាន​មាន​ទំហំ​ធំ​បំផុត និង​កម្រិត​ខ្ពស់បំផុតដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​នាបច្ចុប្បន្ន និង​ជា​សមិទ្ធផល​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​ក្រោម​ក្របខ័ណ្ឌ​ការកសាង​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» រវាង​ចិន​-​កម្ពុជា៕

​អត្ថបទ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm