ទូរទស្សន៍រដ្ឋរបស់ប្រទេសទុយនីស៊ី វ៉ាតានីយ៉ា ១ (Wataniya 1) បានរាយការណ៍ថា ចំនួនអ្នកស្លាប់ក្នុងចំណោមអ្នកធម្មយាត្រាទុយនេស៊ី អំឡុងពិធីបុណ្យហាជី (Hajj) ក្រោមរលកកម្ដៅដ៏ក្ដៅ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានកើនឡើងដល់ ៥៣នាក់ហើយ ខណៈអ្នកស្លាប់សរុបបានកើនឡើងជាង១.១០០នាក់។
របាយការណ៍បាននិយាយថា រហូតមកដល់ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ចំនួនអ្នកចូលរួមធម្មយាត្រាជនជាតិទុយនីស៊ី ដែលបានស្លាប់នៅក្នុងទីសក្ការៈក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ពេលកំពុងប្រារព្ធពិធីបុណ្យតាមប្រពៃណីអ៊ីស្លាម ហាជី បានកើនឡើងបន្ថែមទៀតពី ៤៩ ដល់ ៥៣ នាក់។
បេសកកម្មការទូតទុយនីស៊ីនៅទីក្រុងរីយ៉ាដ (Riyadh) និងអគ្គកុងស៊ុលនៅទីក្រុង ជេដា (Jeddah)ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បច្ចុប្បន្នកំពុងសម្របសម្រួលដើម្បីតាមដានស្ថានភាពអ្នកធ្វើធម្មយាត្រាទុយនីស៊ីដែលកំពុងបាត់ខ្លួន ស្លាប់ ឬសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅប្រទេសនេះ។
លោក ចៃប៊ី (Chaibi) បានដឹកនាំគណៈប្រតិភូទុយនីស៊ីផ្លូវការទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតក្នុងអំឡុងពេលធម្មយាត្រា បុណ្យហាជី ក្នុងឆ្នាំនេះ នៅទីក្រុង ម៉េកា (Mecca)ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ គណៈប្រតិភូមានភារកិច្ចគាំទ្រ និងជួយអ្នកធ្វើធម្មយាត្រាទុយនេស៊ីក្នុងអំឡុងពេលបុណ្យហាជី៕

