របាយការណ៍បឋម៖ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ មានករណីសាឡង់ដឹកខ្សាច់ ១គ្រឿង លេខ AG-15599 ពណ៌ខៀវ បានលិចនៅចំណុចខាងជើងឈាងខាងកើតកោះក្របី ខេត្តព្រះសីហនុ ដោយសារជួបខ្យល់ខ្លាំង និងរលកធំៗ ខណៈនៅលើសាឡង់មានមនុស្សចំនួន ៤នាក់ ភេទប្រុស ត្រូវបានជួយសង្គ្រោះដោយទូកនេសាទនៅជិតកន្លែងកើតហេតុ ដោយសុវត្ថិភាព។

