ក្រុមអាជ្ញាធរក្នុងតំបន់បាននិយាយថា មនុស្ស៨នាក់កំពុងបាត់ខ្លួនបន្ទាប់ពីបំណាក់ដីនៅខេត្តហ៊ូណាន(Hunan) ភាគកណ្តាលប្រទេសចិននៅព្រឹកថ្ងៃអាទិត្យ។
ចំណែកអ្នកស្លាប់សរុបដោយសារភ្លៀងធ្លាក់ខ្លាំង នៅស្រុកភីងយ័ន (Pingyuan) ក្នុងខេត្តក្វាងទុង (Guangdong)ភាគខាងត្បូងប្រទេសចិន បានកើនឡើងដល់៣៨នាក់។
បំណាក់ដីនេះ បានកើតឡើងនៅក្នុងភូមិ តូស៊ី (Douxi) តំបន់ស្វយ័ត ស៊ីន ហួង តុង (Xinhuang Dong) នៃទីក្រុង ហៃហ័រ (Huaihua) ហើយត្រូវបានរាយការណ៍ទៅកាន់មជ្ឈមណ្ឌលឆ្លើយតបបន្ទាន់របស់ស្រុកនេះ នៅម៉ោងប្រហែល ៤ព្រឹកថ្ងៃអាទិត្យ ។បំណាក់ដីនេះ បានបណ្ដាលឱ្យរលំផ្ទះ៤ខ្នង ។
មនុស្សទាំងអស់នៅទីតាំងរងគ្រោះនោះ ត្រូវបានជម្លៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព ហើយការងារជួយសង្គ្រោះកំពុងដំណើរការ។ ស្រុកនេះ បានរងគ្រោះដោយភ្លៀងធ្លាក់ខ្លាំង៕

