មន្ត្រីមួយរូបក្នុងរដ្ឋាភិបាល បាននិយាយកាលពីចុងសប្ដាហ៍នេះ ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៥៤នាក់ ដោយសារការទទួលទានស្រាមានសារធាតុពុលនៅក្នុងរដ្ឋ តាមីល ណាឌូ (Tamil Nadu) ភាគខាងត្បូងប្រទេសឥណ្ឌា ដោយមនុស្សជាង ១០០ នាក់កំពុងទទួលការព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ។
មនុស្សជិត ២០០ នាក់ត្រូវបានព្យាបាលចាប់តាំងពីថ្ងៃពុធ ដោយសារ ក្អួត ឈឺពោះ និងរាគ បន្ទាប់ពីផឹកស្រាដែលមានផ្ទុកសារធាតុមេតាណុលនៅក្នុងស្រុក កាឡាគូរីជី (Kallakurichi) ចម្ងាយប្រហែល ២៥០ គីឡូម៉ែត្រពីទីក្រុង ជិនណៃ (Chennai)។
លោក ប្រាសាន(Prasanth)មន្ត្រីជាន់ខ្ពស់ប្រចាំមូលដ្ឋានបាននិយាយថា មន្ត្រីអនុវត្តច្បាប់ដែលកំពុងស៊ើបអង្កេតឧបទ្ទវហេតុនេះ បានចាប់ខ្លួនមនុស្សចំនួនប្រាំពីរនាក់។ លោកបានបន្ថែមថា មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្ថែមថា អាជ្ញាធរកំពុងចាត់វិធានការតាមដានលើអ្នកលក់ស្រា និងផលិតស្រាក្នុងស្រុក។
ការស្លាប់ព្រោះគ្រឿងស្រវឹងផលិតដោយខុសច្បាប់ ជារឿយៗគេហៅថា ស្រាប្រចាំប្រទេស គឺជារឿងធម្មតាមួយទៅហើយនៅក្នុងប្រទេសឥណ្ឌា ដែលមនុស្សតិចណាស់អាចមានលទ្ធភាពទិញស្រាមានម៉ាកយីហោ ឬស្រាល្បីឈ្មោះ ទោះបីជាមានការទាមទារជាសាធារណៈឱ្យមានការបង្ក្រាបអ្នកលក់ស្រាប្រភេទនេះក៏ដោយ៕


