យោងតាមប្រធានតំបន់ និងសេចក្ដីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីនៅថ្ងៃចន្ទនេះ មន្ត្រីនគរបាលយ៉ាងហោចណាស់ ១៥នាក់បានស្លាប់ កាលពីថ្ងៃអាទិត្យនៅក្នុងការវាយប្រហារជាបន្តបន្ទាប់នៅភាគខាងត្បូងនៃសាធារណរដ្ឋ ដាហ្សេស្ថាន(Dagestan) របស់ប្រទេសរុស្ស៊ី ដែលបណ្តាលឱ្យមានជនស៊ីវិល បាត់បង់ជីវិតផងដែរ។
ទីភ្នាក់ងារខាងលើបានបន្ថែមថា ក្នុងអំឡុងប្រតិបត្តិការប្រឆាំងអំពើភេរវកម្ម ក្រុមសកម្មប្រយុទ្ធចំនួន ៦ នាក់ត្រូវបានសម្លាប់។
