ក្រុម​កង់​គួ​ក​កម្ពុជា ៣​រូប​បន្ដ​ចូលរួម​ប្រកួត​ពានរង្វាន់​អន្តរជាតិ​នៅ​ប៉ូឡូញ​

2021/08/19 05:35:40 pm        101

​ទោចក្រយាន៖ ក្រុម​កីឡាករ​ជម្រើស​ជាតិ​ទោចក្រយាន​ផ្នែក​កង់​គួ​ក​ចំនួន ៣​រូប​បាន​បន្ដ​ចូលរួម​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ​នៅ​អឺរ៉ុប​មួយទៀត​ហើយ គឺ​ការប្រកួត​កង់​គួ​ក​ពានរង្វាន់ CCC Tour Grody Piastowskie UCI Europe Tour កម្រិត​២.២ នៅ​ប្រទេស​ប៉ូឡូញ។​

​លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា កីឡាករ​កម្ពុជាក្រោម​ការដឹកនាំ​របស់​គ្រូ​បង្វឹក​លោក ខ្លូត ករណី បាន​ធ្វើ​ដំណើរ​ទៅដល់​ប្រទេស​ប៉ូឡូញ​កាលពី​ថ្ងៃ​ទី​១៨ ខែ​សីហា​ម្សិលមិញ ខណៈ​ការប្រកួត​នឹង​ធ្វើឡើង​រយៈពេល ៤​ថ្ងៃចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២១ នេះ។​ ​លោក​បន្ដថា នេះ​គឺជា​ការប្រកួត​លើក​ទី​៤ របស់​ក្រុម​កីឡាករ​ទោចក្រយាន​ជម្រើសជាតិ​ក​ម្ពុ​ជា ក្រោយ​បោះជំរំហ្វឹកហាត់​ជាង ២​ខែ​នៅ​ប្រទេស​បារាំង ហើយក៏​ជាការ​ប្រកួត​កម្រិត​ខ្ពស់ដើម្បី​ដកស្រង់​បទពិសោធ និង​ពង្រឹងសមត្ថភាព​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២១ នៅ​វៀតណាមដែល​បាន​ពន្យារពេល​នៅ​ឆ្នាំ​២០២២ ផង​ដែរ​។​

​​គួរ​ដឹងថា កីឡាករ​ទោចក្រយាន​កម្ពុជាដែល​បាន​បោះជំរំហ្វឹកហាត់​នៅ​បារាំង និង​កំពុង​ចូលរួម​ការប្រកួត​ជា​បន្ដបន្ទាប់​នៅ​អឺរ៉ុបរួមមាន​កីឡាករ គឹម ចាន់ធូ​, សាន ណា​ម៉ា និង​កីឡាករ សាន ណា​ម៉ា​វ។ សម្រាប់​បេសកកម្ម​ហ្វឹកហាត់​ក្រៅ​ស្រុក​ត្រៀម​ស៊ី​ហ្គេម​នេះ គឺ​ទទួលបាន​ការសម្របសម្រួល និង​ផ្គត់ផ្គង់​ពី​សមាគម​ខ្មែរ​កីឡា​ទោចក្រយាន​នៅ​ប្រទេស​បារាំង និង​ទទួលបាន​ការគាំទ្រ​ពេញទំហឹង​ពី​ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm