ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ កត្តាសុខសន្តិភាពនាំមកនូវសុខុដុមនីយកម្មសាសនា សម្រាប់ប្រជាជាតិ

2024/06/24 04:17:55 pm        333

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមាន ប្រសាសន៍ក្រើនរំឮកថា ក្នុងនាមជាខ្មែរ មិនថាជំនាន់នេះ ឬ ជំនាន់ក្រោយត្រូវកត់ត្រា និងចងចាំជាប្រចាំថារបបប្រល័យពូជសាសន៍បានកើតឡើងពិតប្រាកដ ។ សច្ចធម៌នៃប្រវត្តិសាស្រ្ត សោតនាកម្មដ៍ជូរចត់នេះ ធ្វើឲ្យយើងគប្បីយល់អំពីគុណតម្លៃនៃសុខសន្តិភាព ដែលសុខសន្តិភាពគឺជាមូល ដ្ឋានគ្រឹះនៃការវិនិយោគនិងការអភិវឌ្ឍ រួមទាំងផ្តល់ឱកាសសម្រាប់យុវជនជំនាន់ក្រោយក្នុងការរៀនសូត្រ ប្រកបការ ងារ ព្រមទាំងនាំមកនូវសុខុដុមនីយកម្មសាសនាសម្រាប់ប្រជាជាតិផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានក្រើនរំឮកបែបនេះ ក្នុងខណះតំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធវិហារឥស្លាម ម៉ាស្ជិទអាល់អឹកពើរជ្រៃអណ្តែត នារសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ក្នុងខេត្តកណ្តាល។

 ឯកឧត្តមបានមានប្រសាសន៍ថា កត្តាសន្តិភាព និងស្ថិរ ភាពនយោបាយនេះហើយ ដែលបានផ្តល់ឱកាសឱ្យយើងទាំងអស់គ្នាបានជួបជុំធ្វើបុណ្យរួមគ្នា និងប្រមូលបច្ច័យពី គ្រប់ទិសទី មកកសាងសមិទ្ធផលនានាជាច្រើនឱ្យចេញជា រូបរាងសម្រាប់បម្រើឱ្យឥស្លាមសាសនាដូចពេលនេះ។ 

 ឯកឧត្តមបានថ្លែងថា តាំងពីដើមរៀងមកសាសនាឥស្លាមបានចូលរួមចំណែកជាមួយសាសនាដ៏ទៃទៀត ក្នុងការដើរ តួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ ជាពិសេសការលើក កម្ពស់ការអប់រំចរិយាធម៌ និងសីលធម៌ដល់ប្រជាពលរដ្ឋដែលជាសាសនិកឥស្លាមគ្រប់រូប ។ តាមរយៈការអប់រំទូន្មានទាំងអស់នេះ សាសនាឥស្លាមក៏បានចូលរួមចំណែកក្នុងការធានានូវភាពសុខសាន្ត ភាពសុខដុមនៃសង្គមការ ពារ អភិរក្ស វប្បធម៌ ប្រពៃណី និងបុព្វហេតុសង្គមជាតិជារួមផងដែរ។ ក្នុងន័យនេះ ការពង្រឹងតួនាទីភារកិច្ចរបស់គណៈអ៊ីម៉ាំ ហាកឹម តួន និងម៉ាស្អិត ស៊ូរ៉ាវ ព្រមទាំងសាលា បង្រៀនសាសនា ពិតជាមានសារៈសំខាន់ និងមានអត្ថប្រយោជន៍ សម្រាប់ការប្រតិបត្តិជំនឿសាសនា និងការរួម ចំណែកចូលរួមអភិវឌ្ឍសហគមន៍ឥស្លាម និងសង្គមជាតិ។

  ឯកឧត្តមបានអបអរសាទរជាមួយបងប្អូនសាសនិកឥស្លាម និងសហគមន៍ឥស្លាមនៅកម្ពុជា ចំពោះសមិទ្ធផលថ្មីបន្ថែមទៀត ដែលជាចំណែកមួយក្នុងការបន្តដឹកនាំកសាង និងអភិវឌ្ឍសហគមន៍ឥស្លាម ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតក្រោមដំបូលនៃសុខសន្តិភាព និង ការអភិវឌ្ឍ។ ទន្ទឹមនឹងនេះឯកឧត្តមបានគូសបញ្ជាក់ផងដែរថា ថ្នាក់ដឹក នាំគ្រប់ជាន់ថ្នាក់ ជាពិសេសរាជរដ្ឋាភិបាលតែងតែបង្កបរិ យាកាសល្អ និងយកចិត្តទុកដាក់លើកកម្ពស់វិស័យសាស នាឥស្លាមតាមរយៈការចូលរួមអភិវឌ្ឍន៍ និងជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនសម្រាប់បម្រើសាសនាឥស្លាមជាបន្តបន្ទាប់។ ដូច្នេះសមិទ្ធផលដែលយើងទាំង អស់គ្នាមើលឃើញនាពេលបច្ចុប្បន្ន មិនអាចកើតឡើងដោយឯកឯងបានទេ បើមិនមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ និងការខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលបាននាំ មកនូវ សន្តិភាព និងស្ថិរភាពនយោបាយដូចពេលនេះ ដែលធានាដល់ការអភិវឌ្ឍលើគ្រប់វិស័យទាំងផ្នែកសាសនាចក្រ និង អាណាចក្រ ៕ អត្ថបទ ភារម្យ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm