អ្នកល្មើសបំរាមគោចរ មានចំនួនច្រើនប្រចាំថ្ងៃ ទោះការអនុវត្តធ្វើឡើងច្រើនថ្ងៃមកហើយ

2021/08/19 05:46:15 pm        100

ភ្នំពេញ ៖ បើទោះជាបំរាមគោចរ ត្រូវបានអាជ្ញាធរក្នុងរាជធានី និងតាមបណ្ដាខេត្ត អនុវត្តជាច្រើនថ្ងៃមកហើយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែជារាល់យប់នៅតែមានអ្នកបានល្មើសបំរាមគោចរ មានចំនួនច្រើនប្រចាំថ្ងៃ ដែលជាធម្យមដល់ខ្ទង់ជាងពាន់នាក់ ។

បើតាមយោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ បានឲ្យដឹងថា ចាប់ពីមានការដាក់បំរាមគោចរ នៅរាជធានី និង​បណ្ដាខេត្ត សមត្ថកិច្ចចុះពង្រឹងវិធានការ បានអនុវត្តឃាត់ខ្លួនអ្នកល្មើសនឹងបំរាមគោចរ ក្នុង​មួយយប់ៗ ចាប់ពីជិត១០០០នាក់ ទៅជាង៤០០០នាក់ ដើម្បីធ្វើការអប់រំ និងពិន័យជាប្រាក់ និងមានការបញ្ជូនទៅតុលការ​ចំពោះអ្នកល្មើសធ្ងន់ធ្ងរ ។

ដោយកាលពីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ចំនួន ៨៩៣ករណី ឃាត់ខ្លួនមនុស្សចំនួន ១៨៦៧នាក់ ធ្វើការអប់រំ និងពិន័ជាប្រាក់សរុបបានចំនួន ១៧ ៥០០ ០០០រៀល ឃាត់រថយន្ត ៩៨៧គ្រឿង និងបញ្ជូនទៅតុលាការម្នាក់ ។

ពាក់ព័ន្ធនឹងការដាក់វិធានការបំរាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ពិសេស​ប្រភេទបំប្លែងថ្មីនោះ គឺរដ្ឋបាលសាលារាជធានីភ្នំពេញ បានដាក់បំរាមជាបន្តបន្ទាប់ រហូតដល់​ពេល​ជិតមួយខែ គឺអនុវត្តពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ខណៈនៅតាមបណ្ដា​ខេត្ត​មួយចំនួន ក៏បានអនុវត្តដូចគ្នាដែរ ។

ទន្ទឹមនឹងការអនុវត្តវិធានការផ្នែកច្បាប់នេះ រាជរដ្ឋាភិបាលក៏កំពុងពន្លឿន ក្នុងការចាក់វ៉ាក់​សាំង​ជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ខណៈនៅតាមបណ្ដាខេត្តមួយចំនួន កំពុងដំណើរការចាក់​វ៉ាក់សាំង​ដល់កុមារ និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំ រហូតដល់ក្រោមអាយុ ១៨ឆ្នាំ រួមទាំងការ​ចាក់វ៉ាក់​សាំងដូសទី៣ ឬដូសជំរុញដល់កងកម្លាំងជួរមុខ ៕

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        8
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        108
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm