ឯកឧត្តម ស៊ុំ សំណាង នាំយកអំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ចែកជូនគ្រួសារកងទ័ពចំនួន ៣៣៥គ្រួសារ នៅបញ្ជាការដ្ឋានទ័ពពិសេសកំបូល

2024/06/24 05:45:05 pm        236

ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេសផ្តល់ជូន​គ្រួសារ​កងទ័ព នៃបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក នៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៤ បាន​នាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ទៅចែក​ជូន​ដល់​គ្រួសារកងទ័ពចំនួន ៣៣៥ គ្រួសារ នៅទីបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេសកំបូល។

បើតាមរបាយការរបស់លោក គង់ គុណ មេភូមិគ្រួសារកងទ័ពបានឱ្យដឹងថា ភូមិគ្រួសារ​កង​ទ័ព​ដែល​មាន​ទីតាំងស្ថិតនៅភូមិតាកេរ្តិ៍ថ្មី សង្កាត់កំបូល ខណ្ឌកំបូល មានគ្រួសារកងទ័ពរស់នៅចំនួន ៧៧៣​នាក់ ក្នុងនោះនារី ៥៨៩នាក់ បុរស ១៤៨នាក់។ គ្រួសារដែលត្រូវ​បា​ន​ទទួល​អំណោយ​របស់​សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុន្នី នាពេលនេះ​មាន​ចំនួន ៣៣៥គ្រួសារ បួករួមទាំងគ្រួសារកងទ័ពដែលឈជើងនៅទិសប្រាសាទព្រះវិហារ ៩០​គ្រួសារ​ផង។

ឯកឧត្តម ស៊ុំ សំណាង បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ដែលលោក​ទាំង​ទ្វេតែ​ង​តែ​ព្រួយ​បារ​ម្ភ​ពី​សុខទុក្ខ ននិងជីវភាពរស់នៅរបស់បងប្អូន កងទ័ព គ្រួសារកងទ័ព និងប្រជា​ពលរដ្ឋ​នៅ​គ្រប់​ពេល​វេលា ​និងនៅគ្រប់ទីកន្លែង ហើយបានសំណូមពរដល់បងប្អូនទាំងអស់ ត្រូវថែទាំសុខភាព រស់​នៅ​ស្អាត មានអនាម័យ ដើម្បីជៀសផុតពីជម្ងឺផ្សេងៗ និងត្រូវខិតខំ​ប្រកបរបរ​រក​ទទួល​ទាន​ដោយ​សុចរិត​ទៀងត្រង់ ព្រមទាំងខិតខំបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ឲ្យបានល្អប្រសើរ និងត្រូវចូលរួមអនុវត្ត ឱ្យបានជោគជ័យនូវគោល នយោបាយភូមិ.ឃុំ មាន​សុវត្ថិភាព របស់រាជរដ្ឋាភិបាល ដោយត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវ​អប់រំ​កូន​ចៅ​កុំ​ឲ្យក្លាយខ្លួនជាក្មេងទំនើង ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសគ្រួសារ និងសន្តិសុខ សណ្តាប់​ធ្នាប់​ក្នុងសង្គមជាតិយើង ។

នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុំ សំណាង រួមជាមួយឯកឧត្តម យិន ជំនិត និងក្រុម​ការងារ​ខណ្ឌ​កំបូល​បាន​ចែកអំណោយរបស់សម្តេចមហាបវធិតី ហ៊ុន ម៉ាណែត និងលោកជំទំាវបណ្ឌិត ពេជ្រ ច័ន្ទមុន្នី ជូនគ្រួសារកងទ័ពទាំង ៣៣៥គ្រួ សារ ក្នុង១គ្រួសារទទួលបាន អង្ករ១កូនបេ ទឹកត្រី១​យួរ ទឹកស៊ីអ៊ីវ១យួរ មី១កេះ ធីក១កញ្ចប់ និងថវិកា ២ម៉ឺនរៀល៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm