ក្រុមអ្នកតវ៉ា រំខានដល់ប្រធានាធិបតីកេនយ៉ា លោក William Ruto នៅខាងក្រៅពិធីបួងសួង

2024/06/24 11:57:09 am        148

កាលពីថ្ងៃអាទិត្យ ក្រុមអ្នកតវ៉ា បានដើរដង្ហែនិងស្រែកច្រៀង នៅខាងក្រៅសាលារៀនមួយកន្លែង ដែល ប្រធានាធិបតី លោក William Ruto និងមន្ត្រីផ្សេងទៀត កំពុងចូលរួមក្នុងពិធីបួងសួងមួយ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មេដឹកនាំមួយចំនួននៃគណបក្សកាន់អំណាច កេនយ៉ា ក្វាន់ហ្សា(Kenya Kwanza) បានព្យាយាមចាកចេញពីកន្លែងប្រារព្ធពិធី នៅពេលដែលក្រុមអ្នកតវ៉ា បានរារាំងយានយន្តរបស់មួយចំនួន។

លោក Ruto ត្រូវបានក្រុមសន្តិសុខរបស់លោក នាំចេញ នៅពេលពួកគេដឹងថាក្រុមបាតុករ នៅទីនោះដើម្បីប្រឈមមុខជាមួយលោក។ ក្រុមបាតុករ បានលើកស្លាករិះគន់ខ្លាំងៗលើសេចក្តីស្នើច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៤។

ក្រុមអ្នកតវ៉ានិយាយថា សេចក្តីស្នើច្បាប់នេះ គំរាមកំហែងដល់ការរាំងស្ទះសេដ្ឋកិច្ច និងបង្កើនតម្លៃប្រើប្រាស់ ធ្វើឲ្យប៉ពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនកេនយ៉ា ដែលកំពុងទប់ទល់រួចទៅហើយ។

ទោះជាយ៉ាងណា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទទូចលើភាពចាំបាច់នៃសេចក្តីស្នើច្បាប់នេះ ដោយបញ្ជាក់ថា វាមានសារៈសំខាន់សម្រាប់ការបង្កើនប្រាក់ចំណូលរបស់រដ្ឋ ដូច្នេះវានឹងកាត់បន្ថយឱនភាពថវិកា និងការខ្ចីប្រាក់ របស់រដ្ឋាភិបាល។

សភា គ្រោងនឹងកោះប្រជុំ នៅថ្ងៃអង្គារ ដើម្បីជជែកដេញដោលនិងបោះឆ្នោតលើវិសោធនកម្មដែលបានស្នើឡើងចំពោះសេចក្តីស្នើច្បាប់នេះ។

គណៈកម្មាធិការថវិការបស់សភា បានព្រមានថាការប្រែប្រួលទាំងនេះ អាចបង្កើតឱនភាពចំនួន១,៥៦ពាន់លានដុល្លារ នៅក្នុងថវិកាឆ្នាំ២០២៤ និង២០២៥ ដោយបង្ខំឱ្យរដ្ឋាភិបាល អនុវត្តការកាត់បន្ថយការចំណាយ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am