បើទោះជាការរិតបណ្តឹងច្បាប់ចរារចណ៍ផ្លូវគោកថ្មី យ៉ាងណាក្តីតែអត្រាការគ្រោះថ្នាក់ដោយចរាចរណ៍ នៅតែមានគ្រប់មូលដ្ឋាន ខណៈដែលពលរដ្ឋប្រើប្រាស់យានយន្តមានកំណើនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងអ្នកបញ្ជាយានយន្តមានធ្វើការធ្វេសប្រហែសនៅពេលបើកបរ ។
លោកវរៈសេនីយ៏ឯក អ៊ុច សារ៉ាន នាយកការិយាលយ័ចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្តស្វាយរៀង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រាប់ទូរទស្សន៍ BTV ឲ្យ ដឹងថានៅក្នុងរយៈពេល៣ខែដើម ឆ្នាំ២០២៤ នៅទូទាំងខេត្តមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៣៣លើក ក្នុងនោះកើតឡើងនៅលើផ្លូវជាតិចំនួន២១លើក ផ្លូវលំចំនួន៥លើក ផ្លូវខេត្ត លើក៧លើក បង្កអោយមនុស្សគ្រោះថ្នាក់ចំនួន៥២នាក់ ក្នុងនោះមានមនុស្សចំនួន២៥នាក់បានស្លាប់ និងរបួសធ្ងន់ស្រាលចំនួន២៧នាក់។
លោកបានបញ្ជាក់បន្ថែមថា ការគ្រោះថ្នាក់ចរាចរណ៏ខាងលើនេះ បណ្តាលមកពីបើកបរក្នុងល្បឿនលឿនចំនួន១០លើក បើកបរមិនប្រកាន់ស្តាំចំនួន៨លើក មិនគោរពសិទ្ធអាទិភាពចំនួន៦លើក បទស្តាំ៥លើក ក្នុងស្ថានភាពស្រវឹង១ករណី បើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ចំនួន២លើក បើកបរក្នុងស្ថានភាពស្រវឹងចំនួន១លើក មិនពាក់មួកសុវត្តិភាពចំនួន២១នាក់ ធ្វើឲ្យមធ្យោបាយខូចខាតមានចំនួន ៥១គ្រឿង រួមមាន រថយន្តតូច១២គ្រឿង រថយន្តធំចំនួន៦គ្រឿង ម៉ូតូចំនួន ៣២គ្រឿង និងកង់ចំនួន២គ្រឿង ការគ្រោះថ្នាក់នេះបានបង្កឡើងនៅក្នុងស្រុកស្វាយជ្រំចំនួន ៧លើក ក្រុងស្វាយរៀង១លើក និងស្រុកចន្ទ្រា១លើក កំពង់រោទ៏១លើកស្វាយទាប៨លើក រមាសហែក៤លើក និងស្រុករំដួលចំនួន១លើក។
លោកបានបន្ថែមថាការគ្រោះថ្នាក់ចរាចរណ៏ខាងលើនេះ កងកំលាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ស្រុក ក្រុង បានចុះធ្វើការវ៉ាស់វែង និងបំពេញសំណុំរឿងដើម្បីបន្តធ្វើការដោះស្រាយហើយដែរ។



