ក្រសួងកសិកម្មណែនាំកសិករត្រូវរាយការណ៍បន្ទាន់ករណីជួបប្រទះដង្កូវបំផ្លាញដំណាំស្រូវ

2024/06/24 08:03:08 pm        132

មន្រ្តីជាន់ខ្ពស់នៃក្រសួងកិសកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ប្រជាកសិករទាំងអស់ ចុះ​ពិនិត្យស្រែជាប្រចាំ បើជួបប្រទះនឹងដង្កូវហ្វូងកំពុងបំផ្លាញដំណាំស្រូវ ត្រូវរាយការណ៍ ឬទាក់​ទង​ទៅ​អាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬផ្តល់ព័ត៌មានទៅមន្ត្រីកសិកម្មនៅតាមឃុំ-ស្រុក-ខេត្ត ដើម្បី​ជួយ​ផ្តល់ការណែនាំផ្នែកបច្ចេកទេស ឬវិធីសាស្ត្រ​នៃ​ការ​ជ្រើសរើស​ថ្នាំ​កសិកម្ម​សម្រាប់​បាញ់​កម្ចាត់​ដង្កូវ​នោះឱ្យទាន់ពេលវេលា។

អំឡុងចុះពិនិត្យស្ថានភាពនៃការផ្ទុះរាលដាលដង្កូវហ្វូង និងនាំយក​ដ្រូន​បង្ហោះ​បាញ់​ថ្នាំ​កសិកម្ម​កម្ចាត់​ដង្កូវ​នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ដោយសារបច្ចុប្បន្ននេះ ស្ថិត​នៅ​ក្នុង​ដំណាក់កាលនៃការផ្ទុះឡើងដង្កូវហ្វូង។ ជាក់ស្តែង កាលពីកន្លងទៅថ្មីៗនេះ ដង្កូវហ្វូង​បាន​បំផ្លាញ​ដំណាំ​ស្រូវ​របស់ប្រជាកសិករនៅខេត្តកំពង់ស្ពឺ ប្រមាណជា ៦៥ហិកតាប៉ុណ្ណោះ ខណៈមក​ដល់​ថ្ងៃ​ទី​២៣ ខែមិថុនាម្សិលមិញ ផលប៉ះពាល់ដំណាំស្រូវមានចំនួនប្រហែលជាជិត ២០០ហិកតា។

ឯកឧត្តម បានបន្តថា បើសិនជាប្រជាកសិករមានភាពយឺតយ៉ាវក្នុងការចុះពិនិត្យស្រែចម្ការ និង​ចាត់​វិធានការកម្ចាត់ឱ្យបានទាន់ពេលទេនោះ ដង្កូវហ្វូង អាចបំផ្លាញដំណាំស្រូវ ឬដំណាំ​ផ្សេង​ៗ​ទៀត​ក្នុង​រយៈពេល ២ទៅ៣ថ្ងៃ អស់តែម្តង។

សូមជម្រាបជូន ការចុះពិនិត្យស្ថានភាពនៃការផ្ទុះរាលដាលដង្កូវហ្វូង និងនាំ​យក​ដ្រូន​បង្ហោះ​បាញ់​ថ្នាំ​កសិកម្មកម្ចាត់ដង្កូវនៅ ខេត្តកំពង់ស្ពឺនេះ ក្នុងគោលបំណង ដើម្បីសិក្សាវាយ​តម្លៃ​លើ​ការ​រាត​ត្បាត​របស់​ដង្កូវហ្វូង និងណែនាំដល់ប្រជាកសិករ​អំពីវិធាន​ការ​ទប់​ស្កាត់ និង​កម្ចាត់​ដង្កូវ​ តាមរយៈ​កា​រ​ណែនាំ និងផ្តល់សៀវភៅស្តីពី វិធានការចម្រុះគ្រប់សមាសភាពចង្រៃលើដំណាំស្រូវ និង​បច្ចេកទេស​ប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតឱ្យត្រឹមត្រូវ​ស្រប​តាម​ស្តង់​ដា​បច្ចេកទេស​ដែល​អាច​ចៀសវា​ង​ផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និង​ប្រសិទ្ធ​ផលខ្ពស់​៕ អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm