វិស័យឯកជនជំរុញបណ្តុះបណ្តាលប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្សសម្រាប់ SME

2024/06/24 08:09:05 pm        205

ភ្នំពេញ ÷ វិស័យឯកជនសម្ភោធគម្រោងវគ្គបណ្តុះបណ្តាល ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស សម្រាប់សហគ្រាសធុនតូច និង មធ្យមកម្ពុជា ដើម្បីផ្តល់នៅចំណេះដឹង ការរៀបចំគ្រប់គ្រង ចាត់ចែង ជ្រើសរើស និងប្រើប្រាស់ធនធានមនុស្សរបស់សហគ្រាស ឱ្យ មានប្រសិទ្ធិភាព។

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) លើកឡើងនៅ ក្នុងកម្មវិធីសម្ភោធគម្រោងវគ្គបណ្តុះបណ្តាល ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស SME នៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២៤ នេះថា សម្ពន្ធ័សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានទទួលថវិការបដិភាគពីមូលនិធិអភិវឌ្ឍន៏ជំនាញ SDF ជាបន្តបន្ទាប់ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសម្ថភាព ដល់សហគ្រាសធុនតូច និងមធ្យម ក្នុងនោះសម្រាប់ឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៣ បានជំរុញផ្តល់វគ្គបណ្តុះបណ្តាលអក្ខរកម្មហិរញ្ញវត្ថុ ដល់ម្ចាស់សហគ្រាសចំនួន ៦២៥ នាក់ នៅទូទាំង២៥ រាជធានី-ខេត្តដោយជោគ ជ័យ និងនៅក្នុងឆ្នាំ២០២៤ នេះ បានកំពុងទទួលវគ្គបណ្តុះបណ្តាលចំនួន២ គឺវគ្គបណ្តុះបណ្តាលទីផ្សារឌីជីថល និងវគ្គបណ្តុះ បណ្តាលប្រសិទ្ធិភាពនៃការគ្រប់គ្រងធនធានមនុស្ស ដែលសម្ភោធនៅក្នុងថ្ងៃនេះ រវាង សម្ព័ន្ធសមាគមសហគ្រាសធុនតូចនឹងមធ្យមកម្ពុជា​ (FASMEC) និង​ ក្រុមហ៊ុន​ ថេឡឹន​ អ៉ិចសឹឡិនស៍​ ឌីវេឡុបម៉ិន​ ផាតនើរ ឯ.ក​ (TEDP) សហការគ្នាក្នុងការរៀបចំវគ្គបណ្តុះបណ្តាល ដែលគ្រោងមាន SME ចូលរួមទូទាំងប្រទេស ប្រមាណជាង ១ ពាន់នាក់។

ឧកញ៉ា បន្តថា ក្រៅពីកម្មវិធីបណ្តុះបណ្តាល, FASMEC បានធ្វើសកម្មភាពជាច្រើនដូចជា៖ សិក្ខាសាលាផ្តល់ចំណេះដឹង ទាក់ទងនិងច្បាប់បញ្ញាត្តិនានា ការរៀបចំ និងត្រៀមខ្លួនក្នុងការជំរុញផលិតផលខ្មែរចូលទីផ្សារក្នុងស្រុក និងអន្តរជាតិ ការចែករំលែក សេវាកម្ម និងផ្សារភា្ជប់ទំនាក់ទំនងជាមួយធនាគាដៃគូរ កម្មវិធីផ្គូរផ្គងអាជីវកម្ម កម្មវិធីទស្សន:កិច្ចសិក្សានានា ជាពិសេសជារៀងរាល់ឆ្នាំ FASMEC សហការណ៏ជាមួយនិងសមាគមមូលនិធិសម្តេចតេជោ ដោយតែងតែរៀបចំកម្មវិធីសំណេះសំណាល និងពិសាភោជនាហារ សាមគ្គី មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ដោយការរៀបចំនេះ មានគោលបំណងដើម្បីជំរុញ និងលើកទឹក ចិត្តឲ្យសហគ្រាសនៅទូទាំងប្រទេស កាន់តែមានទំនុកចិត្ត និងជឿជាក់លើសមត្ថភាពផលិត និងគុណភាពផលិតផលរបស់ខ្លួន ដើម្បី ប្រកួតប្រជែងជាមួយប្រទេសជិតខាង។

ទាក់ទិនគម្រោងបណ្តុះបណ្តាលនេះ លោកស្រី យូ បូរី ស្ថាបនិក ធីអីឌីភី (TEDP) លើកឡើងឲ្យដឹងថា ចំពោះគោលបំណង នៃវគ្គបណ្តុះបណ្តាល គឺបានផ្តោតទៅលើចំណុចសំខាន់ៗជាច្រើនដូចជា៖ ផ្តល់នូវមូលដ្ឋានគ្រឹះសំខាន់ៗដល់ម្ចាស់អាជីវកម្ម ក្នុងការ រៀបចំប្រព័ន្ធធនធានមនុស្សឲ្យរឹងមាំ, កាត់បន្ថយបញ្ហាដែលកើតឡើងនៅក្នុងស្ថាប័ន តាមរយៈការរៀបចំប្រព័ន្ធគ្រប់គ្រងធនធាន មនុស្សឲ្យបានត្រឹមត្រូវ, ជំរុញផលិតភាពការងារបុគ្គិល តាមរយៈអនុវត្តន៍ផែនការធនធានមនុស្សបានល្អ, ការជ្រើសរើសបុគ្គិលបាន ត្រឹមត្រូវ ដើម្បីមានភាពងាយស្រួលក្នុងការលើកទឹកចិត្ត និងការកាត់បន្ថយចំណាយពេលច្រើន លើការជ្រើសរើសបុគ្គិលប្រកបដោយ ប្រសិទ្ធភាព។

ចំណែកលោក គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៍ជំនាញ លើកឡើងឲ្យដឹងថា ជុំវិញការបង្កើតមូលនិធិអភិវឌ្ឍន៍ ជំនាញនេះឡើង មានគោលបំណងសំខាន់ចំនួនពីរគឺ ការដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទាន សម្រាប់បណ្តុះបណ្តាលធនធានមនុស្ស ឱ្យត្រូវនិងតម្រូវរបស់សេដ្ឋកិច្ច-សង្គម, និងការជំរុញឲ្យមានការចូលរួមរវាងភាគីចំនួនពីរ ដើម្បីសម្រេចក្នុងការបណ្តុះបណ្តាលធនធាន មនុស្ស ដែលក្នុងនោះភាគីដែលមានតម្រូវការរបស់វិស័យឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលដែលមានគុណភាព ដើម្បីឆ្លើយតបនឹង តម្រូវការរបស់ពួកគាត់ ជាពិសេសដល់វិស័យ SME ជាដើម៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm