សមាគមសហគ្រិនស្ត្រីកម្ពុជាស្វែងរកទីផ្សារថ្មី តាមរយៈការបង្កើតជំនួបជាមួយបណ្តាញធុរកិច្ច

2024/06/24 08:20:04 pm        628

កាលពីចុងសប្តាហ៍កន្លងទៅ សមាគមសហគ្រិនស្ត្រីកម្ពុជា បានរៀបចំកម្មវិធី ជំនួបជាមួយ​បណ្តាញ​​​ធុរកិច្ច Business Networking Night​ ជាលើកដំបូងសម្រាប់អាណត្តិទី៥ ដោយមាន​ការ​ចូលរួមពីដៃគូ អូស្ត្រាលី ឥណ្ឌូនេស៉ី ឥណ្ឌា និង អាមេរិកជាដើម។

នៅក្នុងកម្មវិធីនេះ មានការចូលរួមពីសំណាក់ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋ​ទូត​ឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា លោកស្រីCarolyn Bagster លេខាទី១ នៅស្ថានទូតអូស្រ្តាលី​ប្រចាំ​នៅ​កម្ពុជា លោកសានឌីប ម៉ាជុមដា ស្ថាបនិក និងជាប្រធាន​សភាពាណិជ្ជកម្ម នៃ​សាធារណៈ​រដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា លោកស្រី គីម តុលតាន់ ក្រុមប្រឹក្សាភិបាល នៃស​ភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា និង លោក Kenneth Tang ប្រធានសភាពាណិជ្ជកម្មអូស្រ្តាលីប្រចាំកម្ពុជា ផងដែរ។

លោកជំទាវចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានលើកឡើងថា គោល​បំណង នៃ​កម្ម​វិធី​នេះ គឺដើម្បីបង្កើតឱកាសស្វែងរកទីផ្សារថ្មី ក៏ដូចជាដៃគូសហការថ្មីៗ បង្កើនការលក់ ស្គាល់​ពី​ផលិតផលសមាជិក​ដែលបានដាក់តាំងបង្ហាញ និង ពិសេសទៅទៀតនោះគឺ ទំនាក់ទំនង​រវាង​សមាជិក ជាមួយនឹង សមាគមផ្សេងទៀត ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ លោកជំទាវ បន្តថា​កន្លង​មក សមាគមធ្លាប់បានធ្វើកិច្ចការនេះច្រើនដែរហើយ ប៉ុន្តែនៅពេលនេះ ក្នុងនាម​ប្រធាន​សមាគម​អាណត្តិ​ថ្មី បានជំរុញបង្កើតព្រឹត្តិការណ៍បែបនេះបន្ថែមទៀត ដើម្បីផ្តល់ឱកាស ដល់សមាជិកថ្មីៗ អាច​សិក្សាស្វែងយល់ ពីរបៀបនៃការទំនាក់ទំនងដៃគូពាណិជ្ជកម្ម ​ ក៏ដូច​ជា​លើក​ទឹក​ចិត្ត​ដល់​ស្ត្រីដែ​ល​ជាម្ចាស់សហគ្រាសតូច ធំ អាចបញ្ចេញនូវសមត្ថភាព និង ភាពក្លាហារ​បស់​ខ្លួនអោ​យ​ដៃ​គូ​អន្តរជាតិបានដឹង ថាស្ត្រីកម្ពុជាពិតជាអាចធ្វើបាន។

លោក Kenneth Tang ប្រធានសភាពាណិជ្ជកម្មអូស្រ្តាលីប្រចាំកម្ពុជា បានលើកឡើងថា លោក​ពិត​ជា​ចាប់អារម្មណ៍ទៅលើ កម្លាំងសាមគ្គីរបស់សហគ្រិនស្ត្រីកម្ពុជា ព្រោះកន្លង​មក​ក្នុង​នាម​ជា​សភា​ពាណិជ្ជកម្មអូស្ត្រាលី ក៏ធ្លាប់បានចាប់ដៃគូអាជីកម្ម និង គាំទ្រលើកគម្រោងមួយចំនួនដល់ សមាគម​ផងដែរ ដូច្នេះតាមរយៈព្រឹត្តិការណ៍នេះ លោកសង្ឃឹមថា លោកនឹង​មាន​ឱកាស​បន្ត​ធ្វើ​ជា​ដៃ​គូ​សហការបន្ថែមទៀត ដើម្បីផលប្រយោជន៍រួម។

គួររំលឹកថា សមាគមសហគ្រិនស្ត្រីកម្ពុជា ជាអ្នកតំណាងអោយសំឡេង​សហគ្រិន​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា និងបានដើរតួនាទីដ៏សំខាន់ នៅក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុង​ការ​បង្កើត​គោលនយោបាយរួមដើម្បីផ្តល់នូវផលប្រយោជន៍សម្រាប់សេដ្ឋកិច្ចគ្រួសារ និង សង្គមជាតិ៕ អត្ថបទ៖ សូដាវណ្ណ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm