Manuel Locatelli មកដល់ Juventus ផ្ទេរ​ពី Sassuolo តម្លៃ ៣០​លាន​ផោន

2021/08/19 06:32:45 pm        67

​បាល់ទាត់៖ ​ខ្សែបម្រើអ៊ីតាលី Mnauel Locatelli បាន​មកដល់​ក្លិប​សេះបង្កង់ Juventus ហើយ​ក្នុងតម្លៃ​ផ្ទេរ ៣០លាន​ផោន​ពីក្លិប​រួម​លី​គ Sassuolo​។ ​​កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះ​គឺជា​សមាជិក​ដ៏​សំខាន់​របស់​ក្រុម​ជំរើសជាតិ​អ៊ីតាលី​ ដែល​គ្រង​ជើងឯក​បាល់ទាត់​ទ្វីបអឺរ៉ុប Euro ២០២០ នាពេល​កន្លងមក ​ក្រោយ​ស៊ុត​បញ្ចូល​ទី​ ២គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៥លើក និង​ជា​កីឡាករ​បម្រុង​ផ្លាស់ប្តូរ​ចូល​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​យកឈ្នះ​អង់គ្លេស​។

​​Manuel Locatelli បានធ្វើការ​ពិនិត្យ​សុខភាព​នៅ Juventus រួចហើយ​ចុះហត្ថលេខា​ក្នុង​កិច្ចសន្យាខ្ចី​ ១​រដូវ​កាល​សិន​មុន​ទិញ​ផ្តាច់​តំលៃ ៣០លាន​ផោន​នៅ​រដូវ​កាល​ក្រោយ​។​ ​​អតីត​កីឡាករ​របស់ AC Milan រូបនេះ​បាន​ផ្លាស់​ទៅកាន់ Sassuolo កាលពី​ឆ្នាំ២០១៨​។ ​​មុន​មកដល់ Juventus, Locatelli ក៏មាន​ទំនាក់ទំនង​ផ្ទេរ​ទៅកាន់ Arsenal និង Liverpool ផងដែរ​។​ ​​Juventus បាន​ខកខាន​មិន​ឈ្នះ​ពាន Serie A ជា​លើកដំបូង​តាំងពី​ឆ្នាំ២០១២ ដោយបាន​បញ្ចប់​រដូវ​កាល​ត្រឹម​លេខ៤ រដូវ​កាល​មុន​។

​​បច្ចុប្បន្ន Juventus ស្ថិតក្រោម​ការដឹកនាំរ​ប​ស់លោក Massimilano Allegri ដែល​ត្រូវបានតែង​តាំង​ត្រលប់​មកវិញ​កាលពី​ខែឧសភា បន្ទាប់ពី​ក្លិប​បណ្តេញ​អ្នកចាត់ការ Andrea Pirlo ចេញពី​តំណែង​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ​

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm