សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បំពាក់គ្រឿងឥស្សរិយយសជូនមន្ត្រី បុគ្គលិកចំនួន ៧១នាក់

2024/06/24 02:39:00 pm        202

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន មន្ត្រី បុគ្គលិក កាកបាទក្រហមកម្ពុជា ទីស្នាក់ការកណ្តាល និងសាខារាជធានី-ខេត្ត ចំនួន៧១នាក់ ដែលប្រព្រឹត្ដទៅ នៅ​ទីស្នាក់​ការ​កណ្ដាល​កាកបាទក្រហមកម្ពុជា។

ក្នុងបរិយាកាសដ៏វិសេសវិសាលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្ដែង​នូវ​ក្តី​សោមនស្ស​រីករាយ ដោយបានចូលរួមជាអធិបតីភាព ក្នុងពិធីបំពាក់គឿងឥស្សរិយយសជូន មន្ត្រី បុគ្គលិក ក្រុមប្រតិបត្តិថ្នាក់កណ្តាល និងថ្នាក់សាខា ដែលបានខិតខំប្រឹងប្រែង ដោយមិន​ខ្លាច​នឿយ​ហត់ ជម្នះគ្រប់ឧបសគ្គ យកអស់កម្លាំងកាយចិត្ត លះបង់ខ្ពស់ ក្នុងគ្រប់កាលៈទេសៈ មិន​ថា​យប់​ឬ​ថ្ងៃ ដើម្បីបុព្វហេតុមនុស្សធម៌ អស់រយៈពេលជាង២០ឆ្នាំ កន្លងមកនេះ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ថា «ពិធី​បំពាក់​គ្រឿង​ឥស្សរិយ​យស​នៅ​ថ្ងៃនេះ ជាសក្ខីភាពនៃការទទួលស្គាល់នូវស្នាដៃ និងគុណបំណាច់ ដែលមិនអាចកាត់​ថ្លៃ​បាន​ឡើយ ក្នុងការងារមនុស្សធម៌ ជួយសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ»។ មន្ត្រី បុគ្គលិក ដែល​បានទទួលគ្រឿងឥស្សរិយយស សុទ្ធតែបានតស៊ូនៅក្នុងបេសកកម្ម មនុស្សធម៌ ជាមួយ កាក​បាទ​ក្រហម​កម្ពុជា រួមជាកម្លាំងសាមគ្គី អស់រយៈពេលជាង ២០ឆ្នាំមកហើយ អ្នកខ្លះជាង៣០ឆ្នាំក៏មាន គឺ​ចាប់តាំងពីកម្លាំងកាយនៅរឹងមាំ រហូតអ្នកខ្លះបានចូលនិវត្តន៍ អ្នកខ្លះបានបាត់បង់កាយសម្បទា ក្នុង​ការបំពេញការងារតាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមាន​កាក​បាទ​ក្រហម​កម្ពុជា»​ តាមរយៈការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ, វិបត្តិភ័យ, ការប្រែប្រួលអាកាសធាតុ, ការការពារបរិស្ថានធម្មជាតិ, ការថែទាំសុខភាពក្នុងសហគមន៍, ជាពិសេសក្នុងរយៈពេលប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវ រហូតយើងទាំងអស់គ្នា សម្រេចបានជោគជ័យ និង​បាន​បើក​ប្រទេស​ឡើងវិញ។ ការចូលរួមរបស់មន្ត្រី បុគ្គលិកទាំងអស់ នឹងត្រូវ​កត់ត្រា​ទុក​នៅ​ក្នុងប្រវត្តិ នៃការអភិវឌ្ឍកាកបាទក្រហមកម្ពុជា តាមទិសវិមជ្ឈការ វិសហមជ្ឈការ ដែលសម្តេច បានដាក់ចុះ ស្របតាមយុទ្ធសាស្ត្រ កាកបាទក្រហមកម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគូសបញ្ជាក់ថា «ការលះបង់ និងឆន្ទៈ មនសិការ នៃ​ការ​ប្តេជ្ញាចិត្ត តស៊ូ ជម្នះឧបសគ្គរបស់ មន្ត្រី បុគ្គលិកទាំងអស់ គឺជាគំរូ និងជាកេរដំណែលដ៏ល្អ សម្រាប់​យុវជនជំនាន់ក្រោយៗទៀត ហើយបច្ចុប្បន្ននេះ យុវជនយើង បាននិងកំពុង​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការងារសង្គម ការងារមនុស្សធម៌ ការការពារបរិស្ថាន ការប្រែប្រួលអាកាសធាតុ -ល- ដែល​ក្នុង​នោះចំនួនស្ត្រីចូលរួម ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់»។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន មានក្តីសង្ឃឹមយ៉ាងមុតមាំថា គ្រឿងឥស្សរិយយស ដែល​បំពាក់​ជូន​នា​ពេល​នេះ ពិតជាមានអត្ថន័យដ៏ជ្រាលជ្រៅ ជាប់ក្នុងក្រអៅបេះដូង របស់មន្ត្រីបុគ្គលិក​ទាំង​អស់​គ្នា និងជាគំរូលើកទឹកចិត្តដល់ មន្ត្រី បុគ្គលិក ដែលបាននិងកំពុងបន្តបំពេញការងារ ឱ្យកាន់​តែ​មាន​ឆន្ទៈ​មោះមុត បំពេញភារកិច្ចក្នុងស្មារតីការងារជាក្រុម និងទទួលខុសត្រូវខ្ពស់ ដើម្បីប្រសិទ្ធ​ភាព​ការងារ ក្នុងបុព្វហេតុមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុត ឱ្យបានកាន់​តែ​ច្រើន​ថែម​ទៀត ដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ ព្រះរាជាណាចក្រកម្ពុជា ក្នុងសុខសន្តិភាព និង​ដើម្បី​មនុស្សជាតិលើភពផែនដីទាំងមូល។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០២ រហូតមកដល់ពេលបច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជា បាន​ស្នើសុំរាជរដ្ឋាភិបាលកម្ពុជា នូវគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ចំនួន៧លើក។ ហើយ​លើក​ទី៧ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានផ្តល់កិត្តិយដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធី​បំពា​ក់​គ្រឿង​ឥស្សរិយយសចំនួន៧១គ្រឿង ក្នុងនោះរួមមាន៖ គ្រឿងឥស្សរិយយស ជាតូបការ ២៤ គ្រឿង, (ថ្នាក់កណ្តាល១២ , សាខា១២គ្រឿង) , គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍១គ្រឿង, គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់​មហាសេរី​វឌ្ឍន៍​៨​គ្រឿង, និងគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា៣៨គ្រឿង។

ឆ្លៀតក្នុងឱកាសនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតឱ្យដឹងថា ថ្វីបើឆ្នាំនេះ ជាឆ្នាំទី៥ហើយដែល កាក​បាទ​ក្រហម​កម្ពុជា មិនអាចប្រារព្ធអង្គមិទ្ទីងអបអរសាទរទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍ​ចន្ទ​ក្រហម ៨ឧសភា បានក៏ដោយ ប៉ុន្តែកាកបាទក្រហមកម្ពុជា នៅតែយកឱកាសនៃខួប១៦១នេះ រៀបចំ​យុទ្ធនាការកៀរគរកមូលនិធិក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បី​សហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ ក្នុងនោះសាខាទាំង២៤ទៀត ​ក៏​ត្រូវ​បានខិតខំយ៉ាងខ្លាំងក្នុងការកៀរគររកថវិកាសម្រាប់ស្ថាប័នមនុស្សធម៌រៀងៗខ្លួនដូចគ្នា។ លើស​ពីនេះទៅទៀត កាកបាទ   ក្រហមកម្ពុជា បានពង្រីកប្រាក់កម្ចីគ្មានការប្រាក់បន្ថែមទៀត ដល់​ខេត្តគោលដៅ ចំណែក​ការ​អប់រំ​ផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីការប្រែប្រួលអាកាសធាតុ ការថែទាំសុខភាពសាធារណៈ ការ​បង្រៀនវិជ្ជាសង្គ្រោះបឋម និងការអប់រំសុខភាពផ្សេងទៀត ក៏សម្រេច​បាន​ជោគ​ជ័យ​គួរ​ជា​មោទនៈ។

ដោយសារមគ្គុទេសក៍ភាព ប្រកបដោយគតិបណ្ឌិតនៃ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រធាន ទើប​កាក​បាទ​ក្រហមកម្ពុជា ទទួលបាននូវការឧបត្ថម្ភគាំទ្រ ជាពិសេសពី ព្រះករុណា ព្រះមហាក្សត្រ សម្តេច​ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និង សម្ដេចតេជោ ដែលលោកបង្ហាញនូវ វីរគំរូ​ដ៏ឧត្ដុង្គឧត្ដមក្នុងការរក្សាសុខសន្តិភាព ស្ថេរភាពជាតិខ្មែរ និងជានិច្ចកាល​គុណ​តម្លៃ​មនុស្ស​ធម៌​ដោយ​ស្មោះស្ម័គ្រ។ វីរគំរូនេះហើយដែលនាំមកនូវសប្បុរសជនគ្រប់មជ្ឈដ្ឋានមកឧបត្ថម្ភគាំទ្រ កាក​បាទ​ក្រហមកម្ពុជា រៀងរាល់ឆ្នាំ និងគ្រប់កាលៈទេសៈ ដែលត្រូវការឱ្យជួយ ញាំង​ឱ្យ​សមាគម​ជាតិ​មួយ​នេះ ក្លាយជាសមាគមជាតិមានភាពម្ចាស់ការលើគ្រប់វិស័យ។ មិនថាថ្នាក់កណ្តាល ឬ​សាខា​សុទ្ធតែមានអភិបាលកិច្ចល្អប្រសើរ និងកសាងបានកម្លាំងចលករ យុវជន និងអ្នកស្ម័គ្រចិត្ត រហូត​ដល់​ថ្នាក់ភូមិ ដើម្បីធ្វើសកម្មភាពលើគ្រប់វិស័យអាទិភាពទាំង៤ ហើយសម្រេច​បាន​សមិទ្ធផល​គួរ​ជាទីមោទនភាពនៅរៀងរាល់ឆ្នាំ៕ អត្ថបទៈ សំ ងីម

អត្ថបទដែលទាក់ទង

សម្តេច ម៉ែន សំអន ស្នើដល់សិក្ខាកាមនៃវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត១ ជំនាន់ទី៨៦ ធ្វើការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ ជូនដល់មន្ត្រីនៅក្នុងអង្គភាព
2025/07/06 07:56:54 am        1
អាវុធហត្ថរាជធានីភ្នំពេញ បំបែកសំណុំរឿងឃាតកម្ម ចាក់សម្លាប់បុរសម្នាក់នៅមុខវត្តស្ទឹងមានជ័យ
2025/07/06 07:19:52 am        1
ក្រសួងការពារជាតិកម្ពុជា អំពាវនាវឱ្យកងទ័ពថៃ កំពុងឈរជើងនៅប្រាសាទតាក្របីអនុវត្តការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ និងការទទួសខុសត្រូវ
2025/07/05 10:12:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ក្នុងទឹកជំនន់រដ្ឋតិចសាស់ ឡើងដល់៥០នាក់ ខណៈបន្តស្វែងរកក្មេងស្រីជាង២០នាក់

2025/07/06 10:26:13 am
​សម្តេច ម៉ែន សំអន ស្នើដល់សិក្ខាកាមនៃវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត១ ជំនាន់ទី៨៦ ធ្វើការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ ជូនដល់មន្ត្រីនៅក្នុងអង្គភាព
2025/07/06 07:56:54 am
​អាវុធហត្ថរាជធានីភ្នំពេញ បំបែកសំណុំរឿងឃាតកម្ម ចាក់សម្លាប់បុរសម្នាក់នៅមុខវត្តស្ទឹងមានជ័យ
2025/07/06 07:19:52 am
​ក្រសួងការពារជាតិកម្ពុជា អំពាវនាវឱ្យកងទ័ពថៃ កំពុងឈរជើងនៅប្រាសាទតាក្របីអនុវត្តការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ និងការទទួសខុសត្រូវ
2025/07/05 10:12:18 pm
​រដ្ឋមន្ត្រីការបរទេសបារាំងស្វាគមន៍ការសម្រេចរបស់ចិន ជុំវិញស្រាកូញាក់ ប៉ុន្តែប្រាប់ថា បញ្ហានៅតែមាន
2025/07/05 05:16:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/07/06 01:57:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/06/29 01:20:49 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/07/05 04:13:28 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/06/24 10:25:40 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am