លោក ណេតាន់យ៉ាហ៊ូ ការពារការសម្រេចចិត្តផ្សព្វផ្សាយជាសាធារណៈអំពីការពន្យារពេលផ្គត់ផ្គង់អាវុធពីអាមេរិក

2024/06/24 11:40:25 pm        19

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានការពារការសម្រេចចិត្តរបស់ខ្លួន ក្នុងការផ្សព្វផ្សាយជាសាធារណៈអំពីការពន្យារពេលក្នុងការផ្គត់ផ្គង់អាវុធពីសហរដ្ឋអាមេរិក ដោយនិយាយថា ការពិភាក្សាឯកជនជាច្រើនខែ មិនទទួលបានលទ្ធផលអ្វីទាន់តែសោះ។

នៅពេលចាប់ផ្តើមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយ កាលពីថ្ងៃអាទិត្យ លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា៖« បន្ទាប់ពីការមិនមានការផ្លាស់ប្តូរនៅក្នុងស្ថានភាពនេះ អស់រយៈពេលជាច្រើនខែ ខ្ញុំបានសម្រេចចិត្តបញ្ចេញមតិជាសាធារណៈ។ ខ្ញុំបានធ្វើនេះ ដោយផ្អែកលើបទពិសោធជាច្រើនឆ្នាំ ហើយដឹងថា ជំហាននេះ មានសារៈសំខាន់ក្នុងការធ្វើឲ្យសាធារណជន យល់ពីបញ្ហានេះកាន់តែច្បាស់»។

លោក ណេតាន់យ៉ាហ៊ូ បានអះអាងកាលពីថ្ងៃអង្គារថា រដ្ឋបាលលោក បៃដិន កំពុង«ដកហូតអាវុធ» នៅក្នុងវីដេអូដែលបានបង្ហោះទៅកាន់បណ្តាញ X ដោយអះអាងថា លោក រដ្ឋមន្ត្រីការបរទេស អង់តូនី ប៊ីលន   ខិន (Antony Blinken) «បានធានាចំពោះខ្ញុំថា រដ្ឋបាលនេះ កំពុងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីបញ្ចប់ដំណើរការរាំងស្ទះទាំងនេះ»។

ជាការឆ្លើយតប បេសកជនអាមេរិកលោក Amos Hochstein បានប្រាប់លោក ណេតាន់យ៉ាហ៊ូថា ការអត្ថាធិប្បាយរបស់ខ្លួនគឺ «គ្មានផលិតភាព» និង «សំខាន់ជាងនេះទៅទៀត គឺមិនពិតទាំងស្រុង»។

ខណៈនេះ គឺមិនមែនជាលើកទី១ទេ ដែលលោក ណេតាន់យ៉ាហ៊ូ បាននិយាយរិះគន់រដ្ឋបាលលោក បៃដិន ជាសាធារណៈ ក្នុងដំណើរនៃសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស ជម្លោះនេះ បានកើតឡើង នៅពេលដែលហានិភ័យជុំវិញសង្រ្គាមនៅហ្កាហ្សា និងលទ្ធភាពជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅតែមានកម្រិតខ្ពស់។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm