មនុស្ស​រាប់​រយ​នាក់​សម្រុក​ទៅកាន់​អាកាសយានដ្ឋាន ខណៈ​មាន​ស្នូរ​សំឡេង​កាំភ្លើង

2021/08/19 11:45:31 am        734

​អា​ហ្វ​ហ្គា​នី​ស្ថាន៖ ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​រាប់​រយ​នាក់​ដែល​ខ្វះ​ឯកសារ​ ឬ​ជាប់​សន្យា​ជាមួយ​ជើង​ហោះ​ហើរ​បាន​បន្ត​ប្រមូល​ផ្តុំ​គ្នា ​នៅ​អាកាសយានដ្ឋាន​ក្រុង​កា​ប៊ុល​កាលពី​យប់​ថ្ងៃ​ពុធ​។ ហ្វូង​មនុស្ស​ដែល​បាន​ប្រមូល​ផ្ដុំ​គ្នា​យ៉ាង​កកកុញ​នៅ​បរិវេណ​ខាងក្រៅ បាន​ព្យាយាម​រុល​ទៅ​មុខ​រាល់ពេល​ដែល​កង​កម្លាំង​តា​លី​បង់​បើកទ្វារ ដែល​ធ្វើ​ឱ្យ​ក្រុម​តា​លី​បង់បាញ់​ព្រមាន​ដើម្បី​ជំរុញ​មនុស្ស​ឱ្យ​ត្រលប់​ទៅវិញ​។​

​យុទ្ធជន និង​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​ពួក​តា​លី​បង់ ​បាន​ឡោមព័ទ្ធ​អាកាសយានដ្ឋាន​កាលពី​ថ្ងៃ​ពុធ ​ដែល​ជា​ការរារាំង​ជនជាតិ​អា​ហ្វ​ហ្គា​នី​ដែល​ភ័យខ្លាច​ថា​ ការងារ​របស់​ពួកគេ​ជាមួយ​បស្ចិមប្រទេស ​ធ្វើ​ឱ្យ​ពួកគេ​ក្លាយ​ជា​គោលដៅ​ចម្បង​របស់​ក្រុម​បះបោរ​។​ ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ស្ថិត​ក្នុង​គ្រោះថ្នាក់​ដោយសារ​ពួក​តា​លី​បង់​ ចំពោះ​ការងារ​របស់​ពួកគេ​ជាមួយ​កងកម្លាំង​អាមេរិក និង​អង្គការ​នានា​របស់​អាមេរិក ​ក៏បាន​អង្វរ​ដល់​រដ្ឋបាល​លោក​ប្រធានាធិបតី​អាមេរិក Joe Biden ផង​ដែរ​សុំ​ឲ្យ​បន្ធូរបន្ថយ​ដល់​ដំណើរការ ​រៀបចំ​ឯកសារ​លិខិតស្នាម​ដ៏​លម្អិត ដែល​ពួកគេ​និយាយ​ថា ​គំរាមកំហែង​ដល់​ជនជាតិ​អាហ្វហ្គានីស្ថាន​ងាយ​រងគ្រោះ​រាប់​ម៉ឺន​នាក់​។​

​មន្ទីរ​បញ្ចកោណ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ​ក្រុម​មន្ត្រី​យោធា​ជាន់ខ្ពស់​អាមេរិក រួម​ទាំង​ឧត្ដមនាវីឯក Peter Vasely កំពុង​និយាយ​ជាមួយ​ក្រុម​មេបញ្ជាការ​តា​លី​បង់នៅ​ក្នុង​រដ្ឋធានី​អំពី​ប៉ុស្តិ៍​ត្រួតពិនិត្យ និង​បម្រាម​គោចរ​របស់​តា​លី​បង់ដែល​បាន​កំណត់​ចំនួន​ជនជាតិ​អាមេរិក និង​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​អាច​ចូល​ទៅ​ក្នុង​អាកាសយានដ្ឋាន​បាន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        141
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        131
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm