
ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោក Josep Borrell និយាយនៅថ្ងៃចន្ទនេះថា លោកនឹងដាក់សំណើរលើវិធីបញ្ចៀសរដ្ឋសមាជិកណាមួយ រារាំងការប្រើប្រាស់កម្រៃពីមូលនិធិហិរញ្ញវត្ថុបង្កករបស់រុស្ស៊ី ដើម្បីគាំទ្រអ៊ុយក្រែន ។
លោក Borrell បានថ្លែងមុនកិច្ចប្រជុំក្រុមរដ្ឋមន្រ្តីការបរទេសសហអឺរ៉ុបនៅប្រទេសលុចសំបួថា ពួកយើងមាននូវនិតិវិធីស្របច្បាប់ ដើម្បីចៀសវាងការរារាំងណាមួយ ។
លោកបាននិយាយផងដែរថា សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ប្រឈមហានិភ័យរីកកាន់តែធំ ។
ក្រុមហេសប៊ូឡា គាំទ្រដោយអ៊ីរ៉ង់ បានចាប់ផ្តើមវាយប្រហារអ៊ីស្រាអែលភ្លាមៗ ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដែលបង្កឲ្យកើតមានសង្រ្គាមនៅតំបន់ហ្កាហ្សាស្រ្ទីប ។
ក្រុមហេសប៊ូឡា និយាយថា ពួកគេនឹងមិនបញ្ឈប់សង្រ្គាមនោះឡើយ រហូតដល់មានបទឈប់បាញ់នៅតំបន់ហ្សាហ្សា ។
ដោយឡែក រដ្ឋមន្រ្តីការបរទេសលីទុយអានីលោក Gabrielius Landsbergis បាននិយាយនៅមុនជំនួបនេះដែរថា សហភាពអឺរ៉ុប ត្រូវតែបង្កើនវិធានការរបស់ខ្លួន ដើម្បីប្រឆាំងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតរបស់រុស្ស៊ី ៕

