កាណាដា សម្តែងការព្រួយបារម្ភអំពីសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង ទៅកាន់ក្រុមមេដឹកនាំក្នុងតំបន់

2024/06/25 12:12:37 am        78

ក្រសួងការបរទេសកាណាដា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ឯកអគ្គរដ្ឋទូតកាណាដាប្រចាំទីក្រុងប៉េកាំង បានធ្វើទស្សនកិច្ចនៅតំបន់ស៊ីនជាំង( Xinjiang) កាលពី    សប្តាហ៍មុន ហើយបានសម្តែងការព្រួយបារម្ភអំពីការរំលោភសិទ្ធិមនុស្សដោយផ្ទាល់ ទៅកាន់ក្រុមមេដឹកនាំក្នុងតំបន់។

របាយការណ៍ឆ្នាំ ២០២២ របស់ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយថា ការប្រព្រឹត្តរបស់ប្រទេសចិនលើជនជាតិអ៊ុយហ្គ័រ (Uyghurs)ដែលជាជនជាតិភាគតិចមូស្លីមភាគច្រើន នៅ តំបន់     ស៊ីនជាំង នៅចុងខាងលិចនៃប្រទេសនេះ អាចបង្កើតជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ទីក្រុងប៉េកាំងបដិសេធការចោទប្រកាន់នេះ។

លោកស្រី ឯកអគ្គរដ្ឋទូត Jennifer May បានទៅបំពេញទស្សនកិច្ចនៅតំបន់ស៊ីនជាំង ចាប់ពីថ្ងៃទី ១៩-២២ ខែមិថុនា ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់បេសកជនកាណាដា ក្នុងរយៈពេលមួយទស   វត្សរ៍។

សេចក្តីថ្លែងការណ៍របស់ក្រសួង បាននិយាយថា៖«(ដំណើរទស្សនកិច្ចនេះ) គឺជាឱកាសមួយ ដើម្បីបង្ហាញការព្រួយបារម្ភរបស់កាណាដាអំពីស្ថានភាពសិទ្ធិមនុស្សដោយផ្ទាល់ ទៅកាន់ថ្នាក់ដឹកនាំនៃតំបន់    ស៊ីនជាំង។

សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងទៀតថា៖ «លោកស្រី May បានលើកឡើងពីការព្រួយបារម្ភលើរបាយការណ៍ ដែលអាចជឿទុកចិត្តបាននៃការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ ដែលកើតឡើងនៅក្នុងតំបន់ស៊ីនជាំង ដែលប៉ះពាល់ដល់ជនជាតិអ៊ុយហ្គ័រ និងជនជាតិភាគតិចមូស្លីមដទៃទៀត រួមទាំងការលើកឡើងដោយអ្នកជំនាញរបស់អង្គការសហប្រជាជាតិផងដែរ» ។

ស្ថានទូតចិនប្រចាំទីក្រុងអូតាវ៉ា មិនអាចសុំការអត្ថាធិប្បាយបានភ្លាមៗទេ។

អត្ថបទដែលទាក់ទង

ប្រទេសក្រិក ប្រយុទ្ធទប់ទល់ចំហេះព្រៃ និងគ្រោះរាំងស្ងួត ខណៈបានបិទរោងចក្រថាមពលនុយក្លេអ៊ែររបស់ហុងគ្រី
2026/08/03 12:35:44 pm        30
លោកLula អាយុ៨០ឆ្នាំ របស់ប្រេស៊ីល ទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតីលើកទី៧
2026/08/03 12:22:25 pm        44
ប្រជាជនអេស្ប៉ាញ ទៅប្រមូលផ្តុំគ្នានៅទីក្រុងម៉ាឌ្រីដ ជុំវិញបញ្ហាតំបន់ហ៊ុមព័ទ្ធអាហ្វ្រិកខាងជើង
2026/08/03 12:20:17 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គ្រូ​បង្វឹក​កម្ពុជា ផ្ដាំកូនក្រុមត្រូវបង្ហាញខ្លួនឲ្យល្អ ពេលជួបទីម័រល្ងាចនេះ ដើម្បីមាន​ឱកាស​កោះ​ហៅ​លើក​ក្រោយ

2026/08/03 12:36:34 pm
​ប្រទេសក្រិក ប្រយុទ្ធទប់ទល់ចំហេះព្រៃ និងគ្រោះរាំងស្ងួត ខណៈបានបិទរោងចក្រថាមពលនុយក្លេអ៊ែររបស់ហុងគ្រី
2026/08/03 12:35:44 pm
​លោកLula អាយុ៨០ឆ្នាំ របស់ប្រេស៊ីល ទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតីលើកទី៧
2026/08/03 12:22:25 pm
​ប្រជាជនអេស្ប៉ាញ ទៅប្រមូលផ្តុំគ្នានៅទីក្រុងម៉ាឌ្រីដ ជុំវិញបញ្ហាតំបន់ហ៊ុមព័ទ្ធអាហ្វ្រិកខាងជើង
2026/08/03 12:20:17 pm
​ខ្មាន់បំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្ស ១៤ នាក់នៅខាងក្រៅប៉ុស្តិ៍នគរបាលមួយក្នុងប្រទេសប៉ាគីស្ថាន
2026/08/03 12:12:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/30 05:49:42 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/02 06:31:20 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm