យោធាអាមេរិកស្វែងរក «ផែនការ B» នៅអាហ្រ្វិកខាងលិច បន្ទាប់ពីនីហ្សេមិនទទួលយក

2024/06/25 12:14:54 am        150

ឧត្តមសេនីយ៍ជាន់ខ្ពស់របស់អាមេរិក កំពុងធ្វើដំណើរដ៏កម្រមួយទៅកាន់ទ្វីបអាហ្រ្វិក ដើម្បីពិភាក្សាអំពីវិធីបន្តរក្សាវត្តមានយោធាអាមេរិកមួយចំនួន នៅអាហ្វ្រិកខាងលិច បន្ទាប់ពីនីហ្សេបានសម្រេចមិនទទួលយកទ័ពអាមេរិក ដើម្បីចាប់ដៃដៃគូជាមួយរុស្ស៊ី ដែលនេះជាឧបសគ្គដ៏ធំមួយ សម្រាប់ទីក្រុងវ៉ាស៊ីនតោន។

មុនពេលចុះចតនៅប្រទេសបុតស្វាណា នៅថ្ងៃចន្ទ (ទី២៤ ខែមិថុនា) ដើម្បីចូលរួមក្នុងពិធីជួបជុំប្រមុខការពារជាតិអាហ្វ្រិក អគ្គបញ្ជាការកងទ័ពអាកាស លោក C.Q. Brown ដែលជាប្រធានអគ្គសេនាធិការចម្រុះ បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងនិយាយជាមួយដៃគូជាច្រើន នៅក្នុងតំបន់នេះ។

លោក Brown បានប្រាប់អ្នកសារព័ត៌មានដែលធ្វើដំណើរជាមួយលោកថា៖ «ខ្ញុំពិតជាមើលឃើញឱកាសមួយចំនួន ហើយមានប្រទេសដែលយើងកំពុងធ្វើការជាមួយនៅអាហ្វ្រិកខាងលិច»។ លោកបានបន្ថែមថា ការកសាងទំនាក់ទំនងទាំងនោះអាច «ផ្តល់ឱកាសឲ្យយើងបង្ហាញសមត្ថភាពខ្លះៗ ដែលយើងមានក្នុងប្រទេសនីហ្សេ នៅទីតាំងផ្សេងទៀត»។

តែលោក Brown បានបដិសេធមិនប្រាប់ថា ប្រទេសណាខ្លះ ស្ថិតក្រោមការពិចារណានោះទេ។ ប៉ុន្តែមន្ត្រីអាមេរិកម្នាក់បានប្រាប់សារព័ត៌មាន Reuters ថា រដ្ឋបាលរបស់ប្រធានាធិបតី លោក Joe Biden បានសន្ទនាជាដំបូងជាមួយប្រទេសនានា ក្នុងនោះរួមមានប្រទេសបេនីន កូតឌីវ័រ និងហ្គាណាផងដែរ។

ហើយទោះជាយ៉ាងណាក៏ដោយ យោធាអាមេរិកមិនត្រូវបានគេរំពឹងថា នឹងអាចចម្លងតាមដានឥទ្ធិពលរបស់ខ្លួនក្នុងការប្រឆាំងភេរវកម្ម នៅប្រទេសនីហ្សេ ឆាប់ៗនេះឡើយ។ ជាពិសេស ការប្រាប់ឲ្យចាកចេញនេះ មានន័យថា អាមេរិកបាត់បង់មូលដ្ឋានទ័ពអាកាស 201 ដែលខ្លួនបានសាងសង់នៅជិតទីក្រុង Agadez កណ្តាលប្រទេសនីហ្សេ ក្នុងតម្លៃជាង ១០០លានដុល្លារ៕

អត្ថបទដែលទាក់ទង

ទឹកឡើងក្នុងបឹង Tanganyika បានជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋនៅភាគខាងកើតកុងហ្គោ
2026/08/12 09:04:46 pm        124
អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon ត្រូវបានចោទប្រកាន់ផ្លូវការ ជុំវិញ​យុទ្ធនាការការពារច្បាប់​អាជ្ញាសឹក
2026/08/12 08:30:33 pm        146
ដាណឺម៉ាកនឹងចាត់វិធានការតាម​ព្រំដែន បើលំហូរ​អន្តោប្រវេសន៍នៅតែបន្តមាន​ពីដែន​ដី​ Ceuta របស់​អេស្ប៉ាញ
2026/08/12 08:26:51 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទឹកឡើងក្នុងបឹង Tanganyika បានជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋនៅភាគខាងកើតកុងហ្គោ

2026/08/12 09:04:46 pm
​ពលរដ្ឋព័រតូរីកូស្វែងរកទឹក ស្របពេលគ្រោះរាំងស្ងួត បង្កការរឹតត្បិតការបែងចែកទឹកប្រើប្រាស់ប្រចាំថ្ងៃ
2026/08/12 09:03:39 pm
​អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon ត្រូវបានចោទប្រកាន់ផ្លូវការ ជុំវិញ​យុទ្ធនាការការពារច្បាប់​អាជ្ញាសឹក
2026/08/12 08:30:33 pm
​ដាណឺម៉ាកនឹងចាត់វិធានការតាម​ព្រំដែន បើលំហូរ​អន្តោប្រវេសន៍នៅតែបន្តមាន​ពីដែន​ដី​ Ceuta របស់​អេស្ប៉ាញ
2026/08/12 08:26:51 pm
​ផេះពីបន្ទុះភ្នំភ្លើង Etna នាំឲ្យបិទអាកាសយានដ្ឋានអ៊ីតាលី និងបង្អាក់រដូវកាលដើរកម្សាន្ត
2026/08/12 08:26:25 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/12 06:40:05 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 10:02:25 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/10 10:17:13 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm