អ៊ីស្រាអែលសម្លាប់មន្ត្រីសុខាភិបាលជាន់ខ្ពស់ នៅហ្កាហ្សា ខណៈរថក្រោះចូលកាន់តែជ្រៅក្នុងទីក្រុង Rafah

2024/06/25 12:16:22 am        141

ក្រសួងសុខាភិបាលរបស់តំបន់ហ្កាហ្សាបានប្រាប់ឲ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល លើគ្លីនិកវេជ្ជសាស្ត្រ ក្នុងដែនដីនេះ បានសម្លាប់ប្រធាននាយកដ្ឋានរថយន្តសង្គ្រោះ និងសង្គ្រោះបន្ទាន់របស់តំបន់ហ្កាហ្សា ខណៈយោធាអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារនេះ បានសម្លាប់មេបញ្ជាការប្រដាប់អាវុធជាន់ខ្ពស់របស់ក្រុមហាម៉ាស។

ក្រសួងសុខាភិបាលបានប្រាប់ថា ការសម្លាប់នាយក លោក Hani al-Jaafarawi បាននាំឲ្យចំនួនបុគ្គលិកពេទ្យដែលត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល គិតចាប់តាំងពីថ្ងៃទី៧ ខែតុលា ឡើងដល់ ៥០នាក់ ហើយយ៉ាងហោចណាស់ ៣០០នាក់ទៀត ត្រូវបានឃុំខ្លួន រហូតមកដល់ពេលនេះ។

តែនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន យោធាអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារនេះសំដៅទៅលើលោក Mohammad Salah ដែលខ្លួនបាននិយាយថា ជាអ្នកទទួលខុសត្រូវក្នុងការអភិវឌ្ឍអាវុធរបស់ក្រុមហាម៉ាស។

ចំណែកនៅទីក្រុង Rafah ក្បែរព្រំដែនជាមួយប្រទេសអេហ្ស៊ីប កងកម្លាំងអ៊ីស្រាអែលដែលបានគ្រប់គ្រងផ្នែកខាងកើត ភាគខាងត្បូង និងភាគកណ្តាលនៃទីក្រុង បានបន្តការវាយឆ្មក់របស់ពួកគេចូលទៅក្នុងតំបន់ភាគខាងលិច និងភាគខាងជើង។

កាលពីថ្ងៃអាទិត្យ (ទី២៣ ខែមិថុនា) អ្នកស្រុកបាននិយាយថា រថក្រោះអ៊ីស្រាអែលបានរុលទៅដល់ជាយនៃជំរុំជនភៀសខ្លួន Mawasi នៅភាគពាយព្យរបស់ទីក្រុង Rafah ដោយបង្ខំឲ្យគ្រួសារជាច្រើនចាកចេញពីភាគខាងជើងឆ្ពោះទៅកាន់ទីក្រុង Khan Younis និងទីក្រុង Deir Al-Balah នៅភាគកណ្តាលតំបន់ហ្កាហ្សា ជាទីក្រុងតែមួយគត់នៅដែនដីនេះ ដែលរថក្រោះមិនទាន់បានចូលទៅលុកលុយនៅឡើយ៕

អត្ថបទដែលទាក់ទង

ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
2026/08/16 04:09:22 pm        46
យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់យានដ្រូនដែលរំលោភលើដែនអាកាសរបស់ប្រទេសរ៉ូម៉ានី
2026/08/16 04:06:53 pm        65
កាតាច្រានចោលការអះអាងរបស់ទីក្រុងតេអេរ៉ង់ថា ពួកគេបានឃាត់ខ្លួនអ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែកអ៊ីរ៉ង់
2026/08/16 04:02:49 pm        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS

2026/08/16 04:14:26 pm
​ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
2026/08/16 04:09:22 pm
​យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់យានដ្រូនដែលរំលោភលើដែនអាកាសរបស់ប្រទេសរ៉ូម៉ានី
2026/08/16 04:06:53 pm
​កាតាច្រានចោលការអះអាងរបស់ទីក្រុងតេអេរ៉ង់ថា ពួកគេបានឃាត់ខ្លួនអ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែកអ៊ីរ៉ង់
2026/08/16 04:02:49 pm
​មេដឹកនាំក្រុមហាម៉ាស ធ្វើដំណើរទៅកាន់ទីក្រុងគែ ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចប្រជុំស្តីពីតំបន់ហ្កាហ្សា
2026/08/16 03:59:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/16 03:44:32 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/16 12:31:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/16 02:13:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm