ភ្នំពេញ ៖ ស្រ្តីបរទេស វ័យជាង៤០ឆ្នាំ បើករថយន្តចេញពីចំណត ដាក់លេខថយក្រោយ ជាន់ហ្គែរច្រលំថាជាហ្រ្វាំង បានថយទៅបុករបាំងថ្ម ចំនួន០២កង់ ធ្លាក់រថយន្តចូលទឹកទន្លេ បង្កការភ្ញាក់ផ្អើលដល់សន្តិសុខ នឹងសមត្ថកិច្ចចុះអន្តរាគមន៏ ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៦ល្ងាចថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងបរិវេណកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីសន្តិសុខបានប្រាប់អោយដឹងថា មុនពេលកើតហេតុ គេឃើញ មួយគ្រួសារមានគ្នា០៥នាក់ មានក្មេងចាស់ បានដើរថ្មើរជើងទៅយករថយន្ត ដែលចតក្នុងបរិវេណកោះពេជ្រ ក្បែរគល់ស្ពានកោះនរា ។ ខណៈនោះដែរ ស្ត្រីបរទេសដែលមានវ័យជាង៤០ឆ្នាំ បានឡើងបើករថយន្តមួយគ្រឿង ម៉ាក ឡិចសុីស CT200ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2BL-0623 បានដាក់លេខថយក្រោយ ប៉ុន្តែកំឡុងពេលថយក្រោយនោះ រថយន្ច្រលំហ្គែរស្មានថាជាហ្រ្វាំង បណ្តាលអោយរថយន្តថយទៅបុករបាំងថ្មពេញទំហឹង អស់ចំនួន០២កង់ ។ ដោយរថយន្តមិនទាន់អស់ល្បឿន បានបន្តថយរហូតធ្លាក់ទឹកទន្លេ បង្កអោយរងរថយន្តរងការខូចខាត ។ ចំណែកមនុស្សនៅក្នុងរថយន្ត មិនមាននរណារងរបួសនោះឡើយ ។
ក្រោយពេលកើតហេតុ រថយន្តស្ទូចរបស់ទីក្រុងកោះពេជ្រ បានជួយស្ទូចរថយន្តដែលធ្លាក់ទឹកទន្លេឡើងមកលើគោកវិញ ដោយមិនមានការទាមទារសំណងអ្វីនោះឡើយ ៕ អត្ថបទ៖ កុម្ភះ





