
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី អ្នកស្រី Maria Zakharova បាននិយាយថា រុស្ស៊ី នឹងចាត់វិធានការទាំងអស់ ដើម្បីដកហូតឱកាសរដ្ឋាភិបាលទីក្រុងគីវ មិនឲ្យវាយប្រហារទៅលើរោងចក្រថាមពល ដោយអត្ថាធិប្បាយលើការវាយប្រហារចុងក្រោយរបស់អ៊ុយក្រែនទៅលើទីក្រុង Energodar។
អ្នកស្រី បាននិយាយថា៖«លក្ខណៈជាប្រព័ន្ធនៃការវាយប្រហាររបស់អ៊ុយក្រែនទៅលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye និងរោងចក្រថាមពលរុស្ស៊ីផ្សេងទៀត បង្ហាញពីទំនោរដែលបានបង្កើតឡើង និងចេតនា ក្នុងគោលបំណងធ្វើឲ្យខូចខាតដល់សេដ្ឋកិច្ចរុស្ស៊ី ដែលមិនអាចជួសជុលឡើងវិញបាន និងបង្កើតហានិភ័យនៃគ្រោះមហន្តរាយដែលបង្កើតឡើងដោយមនុស្ស ដែលនឹងធ្វើឲ្យសន្តិសុខទ្វីបអឺរ៉ុបទាំងមូល មានហានិភ័យ»។ «ដោយដឹងថា របបរបស់[ប្រធានាធិបតីអ៊ុយក្រែន] វ្ល៉ូឌីមី ហ្ស៊េលេនស្គី មិនគួរឲ្យទុកចិត្តទេ ប្រទេសរបស់យើង នឹងចាត់វិធានការចាំបាច់គ្រប់យ៉ាង ដើម្បីដកហូតឱកាសពីរបបទីក្រុងគីវ មិនឲ្យធ្វើការវាយប្រហាររបែបនេះ តទៅទៀតទេ»។
អ្នកស្រី បានបន្តថា៖«វាមិនមែនជាលើកទី១ទេ ដែលរបបរបស់លោក ហ្ស៊េឡិនស្គី បង្ហាញការមិនយកចិត្តទុកដាក់ទាំងស្រុងចំពោះបញ្ហាសុវត្ថិភាពនៃកន្លែងនុយក្លេអ៊ែរស៊ីវិល។ នេះត្រូវបានបង្ហាញឲ្យឃើញនៅក្នុងចំណោមបញ្ហាផ្សេងទៀត នៅក្នុងការតស៊ូរបស់ពួកគេ ដើម្បីបង្កើតហានិភ័យសម្រាប់បុគ្គលិករោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលបំពេញកាតព្វកិច្ចរបស់ពួកគេ និងនៅក្នុងការប៉ុនប៉ង ដើម្បីបញ្ចេញឥទ្ធិពលខាងក្រៅលើការសម្រេចចិត្តដោយបុគ្គលិករបស់រោងចក្រថាមពល»។