
ជំនន់ទឹកភ្លៀងធ្ងន់ធ្ងរបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង បានជន់លិចដងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនៅខេត្តភាគកណ្តាល Changsha ប្រទេសចិននាថ្ងៃចន្ទនេះ ។
រថភ្លើងក្រោមដីខេត្ត Changsha និយាយនៅលើបណ្តាញព័ត៌មានសង្គមថា រថភ្លើងរបស់ពួកគេចំនួន ២ខ្សែ បានផ្អាកសេវាកម្ម នៅរសៀលថ្ងៃចន្ទនេះ ដោយសារតែភ្លៀងធ្លាក់ខ្លាំង ប៉ុន្តែប្រតិបត្តិការ បានចាប់ផ្តើមវិញហើយនៅតាមស្ថានីយ៍មួយចំនួន ។
គួរឲ្យដឹងថា តំបន់ជាច្រើននៅភាគខាងត្បូងប្រទេសចិន បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារភ្លៀងធ្លាក់ខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយក្រុមអាជ្ញាធរ បានចេញសារជូនដំណឹង និងការព្រមានពីគ្រោះទឹកជំនន់ ៕
