
នៅថ្ងៃចន្ទនេះ ប្រធានាធិបតីចិនលោក Xi Jinping បានជួបប្រធានាធិបតីប៉ូឡូញលោក Andrzej Duda នៅទីក្រុងប៉េកាំង ស្របពេលដែលប្រទេសទាំង ២ ដល់ខួបលើកទី ៧៥នៃការបង្កើតទំនាក់ទំនងការទូត ។
អំឡុងកិច្ចប្រជុំទ្វេភាគីរវាងមេដឹកនាំទាំង ២ លោក Xi បានកោតសរសើរដល់ការរួមចំណែករបស់ប្រទេសទាំង ២ ក្នុងការបង្កើតសន្តិភាព អំឡុងភាពចលាចលនៃបរិស្ថានអន្តរជាតិដ៏ស្មុគ្រស្មាញ ។
នៅក្នុងពិធីចុះហត្ថលេខា បន្ទាប់ពីជំនួបរបស់ពួកគេ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនលោក Wang Wentao និងរដ្ឋមន្រ្តីការបរទេសប៉ូឡូញលោក Władysław Teofil Bartoszewski បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ។
សូមបញ្ជាក់ថា លោក Duda ស្ថិតក្នុងដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃមកកាន់ចិន ហើយគេរំពឹងថា លោកនឹងធ្វើដំណើរទៅកាន់ទីក្រុងសៀងហៃនៅថ្ងៃពុធខាងមុខនេះ ជាទីដែលលោកនឹងចូលរួមវេទិកាសេដ្ឋកិច្ចប៉ូឡូញ-ចិន ៕