ថៃនឹងបញ្ជូនកម្មករកសិដ្ឋានទៅអ៊ីស្រាអែលជាលើកដំបូង ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស

2024/06/24 10:17:26 pm        51

ក្រសួងការងារថៃ នៅថ្ងៃចន្ទ (ទី២៤ ខែមិថុនា) នេះ បាននិយាយថា ប្រទេសថៃនឹងបន្តការបញ្ជូនកម្មករផ្នែកកសិកម្មទៅកាន់ប្រទេសអ៊ីស្រាអែល ក្នុងសប្តាហ៍នេះ បន្ទាប់ពីបានផ្អាករយៈពេល ៨ខែ ដោយដាក់គោលដៅឲ្យមានពលរដ្ឋរបស់ខ្លួនច្រើនជាង ១០.០០០នាក់ធ្វើការក្នុងប្រទេសនេះ នៅដំណាច់ឆ្នាំនេះ។

ពលករថៃប្រហែល ៣០.០០០នាក់ បានធ្វើការក្នុងវិស័យកសិកម្ម ដោយបានក្លាយជាក្រុមមួយ ក្នុងចំណោមក្រុមពលករបរទេសដ៏ធំបំផុត នៅក្នុងប្រទេសអ៊ីស្រាអែល មុនពេលជម្លោះបានផ្ទុះឡើងកាលពីខែតុលាឆ្នាំមុន។

បើយោងតាមរដ្ឋាភិបាលថៃ បានឲ្យដឹងថា ដោយបានជាប់នៅក្នុងការប្រយុទ្ធគ្នា នៅពេលដែលខ្មាន់កាំភ្លើងក្រុមហាម៉ាសប៉ាឡេស្ទីន វាយប្រហារអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ជនជាតិថៃចំនួន ៣៩នាក់ ត្រូវបានសម្លាប់ និង ៣២នាក់ទៀត ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូ។ មនុស្ស ៦នាក់ ក្នុងចំណោមនោះ ត្រូវបានគេជឿថា នៅជាប់ឃុំខ្លួននៅឡើយ។

ក្រសួងការងារបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «រដ្ឋាភិបាលបានស្នើសុំឲ្យមានការសហការពីរដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីឲ្យជួយសង្កត់ធ្ងន់ដល់និយោជក ធ្វើយ៉ាងណាថែរក្សាកម្មករថៃឲ្យមានសុវត្ថិភាព»។

ក្រុមទី១ នៃកម្មករប្រហែល ១០០នាក់ នឹងហោះហើរចេញពីរដ្ឋធានីបាងកក នៅថ្ងៃអង្គារ (ទី២៥ ខែមិថុនា) ស្អែកនេះ បន្ទាប់មកក្រុមផ្សេងទៀត នឹងចេញដំណើរនៅដើមខែកក្កដា៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am