Phil Jones នៅតែ​ស្ថិត​ក្នុង​គម្រោង​របស់លោក Solskjaer ទោះ​របួស​ញាំញី​រយៈពេល​យូរ​

2021/08/19 12:41:10 pm        78

​បាល់ទាត់៖ ​ខ្សែ​ការពារ​កណ្តាល​ក្រុម​បិសាច​ក្រហម Manchester United , Phil Jones នៅ​ស្ថិត​ក្នុង​គម្រោង​របស់​អ្នកចាត់ការ Ole Gunnar Solskjaer ដដែល​រដូវ​កាល​នេះ ទោះបី​ជាមួយ​រយៈពេល​ចុងក្រោយ​សម្រាក​រយៈពេល​យូរ​ដោយសាររ​បួស​ក្តី​។

​​តាំងពី​ខែ​មករា​ ឆ្នាំ​២០២០ នៅពេល Manchester United ជួប Tranmere Rovers នៅ FA Cup, Phil Jones បាន​សម្រាក​ព្យាបាល​របួស​តាំងពី​ពេលនោះ​មក និង​ស្ទើរតែ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មួយ​ចំនួន​ភ្លេច​មុខ និង​គិតថា Phil Jones ផ្លាស់ចេញ​បាត់ទៅហើយ​។ ​​កាលពី​ខែកុម្ភៈ ​ឆ្នាំ២០១៩ Phil Jones បាន​ចុះកិច្ចសន្យា​រយៈពេល​វែង ៥ឆ្នាំដែល​នឹង​រក្សា​រូបគេ​ដល់​ឆ្នាំ២០២៣ ខែមិថុនា ដែល​ថែមទាំង​លក្ខខណ្ឌ​បន្ត​បន្ថែម​ទៀតផង​។​ ​​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ Manchester United បាន​ប្រកួត​មិត្តភាព​ជាមួយ Burnley នៅ Old Trafford ហើយ Jones ក៏មាន​វត្តមាន​ផងដែរ​នៅ ៣០នាទីចុងក្រោយ​ដែលជា​វត្តមាន​របស់​កីឡាករ​វ័យ ២៩ឆ្នាំ​រូបនេះ​នៅលើ​ទីលាន​តាំងពី​វះកាត់​កាលពី​ខែមិថុនា​ ឆ្នាំ២០២០​។

​​បន្ទាប់​ពីនេះ Phil Jones នឹងត្រូវ​លេង​ឱ្យ​ក្រុម​អាយុ​ក្រោម ២៣ឆ្នាំ​ប៉ុន្មាន​សប្តាហ៍​សិន​មុននឹង​កាយសម្បទា​រឹងមាំ​អាច​ឡើងមក​ក្រុម​ធំ​បាន​។ ​​Phil Jones នៅតែ​ស្ថិតក្នុង​គម្រោង​របស់ Ole Gunnar Solskjaer ដដែល ដែល​មានន័យថា Manchester United នៅពេលនេះ​មាន​ខ្សែការ​ពារ​កណ្តាល ៥​នាក់​រួមមាន Harry Maguire, Victor Lindelof, Eric Bailey, Phil Jones និង​កីឡាករ​ចំនូល​ថ្មី Raphael Varane ដែល​ផ្ទេរ​ពី Real Madrid តម្លៃ ៣៤លាន​ផោន​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm