ក្រសួងមហាផ្ទៃកំពុងពិនិត្យទិដ្ឋភាពច្បាប់បន្ទាប់ពីតំណាងកម្មករជាង១៣ម៉ឺននាក់ដាក់ញត្តិស្នើសុំកិច្ចអន្តរាគមន៍

2024/06/25 04:16:03 pm        403

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឱ្យដឹងថា ក្រសួងមហាផ្ទៃកំពុង​ពិនិត្យ​មើល​ផ្នែក​ច្បាប់ លក្ខន្តិកៈ របស់អង្គការសមាគម និងសំណើរសំណូមពរទាំងឡាយដែល ដែលតំណាង​កម្មករ​និយោជិត ១៣ម៉ឺននាក់បានដាក់ញត្តិ ជាបន្តបន្ទាប់ ស្នើសុំការអន្តរាគមន៍ ដើម្បីពិនិត្យការ​អនុវត្ត​សកម្មភាព និងការប្រើប្រាស់កញ្ចប់ថវិការបស់ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិ​មនុស្ស​ហៅកាត់ «សង់ត្រាល់»។

លោកបានឱ្យដឹងថា ក្រោយពីបានទទួលញត្តិពីតំណាងកម្មករនិយោជិត ក្រសួមហាផ្ទៃ​កំពុង​ពិនិត្យ​​មើល​សំណូមពរ ឬបញ្ហាដែលជាកង្វល់របស់បងប្អូនកម្មករ និយោជិត បានស្នើសុំ​ឱ្យ​ក្រសួង​អន្តរាគមន៍។ បន្ថែមលើនោះក្រសួងក៏ កំពុងពិនិត្យមើលថាតើ តើសំណើរ​សំណូមពរ​ទាំង​នោះ​ស្ថិត​ក្នុង​សមត្ថកិច្ចរបស់ក្រសួងឬយ៉ាងណា។

ជាពិសេស ក្រសួងមហាផ្ទៃ ក៏កំពុងពិនិត្យញត្តិទាំងនោះដោយ ធៀបជាមួយច្បាប់ពាក់ព័ន្ធ ពោល​គឺច្បាប់ស្តីពីអង្គការសមាគម ដើម្បីដឹងថា ច្បាប់បាន​កម្រិត​ដូច​ម្តេច​ខ្លះអំ​ពី​ការ​ដំណើរ​កា​រ​ប្រព្រឹត្តិ​ទៅ​ នៃអង្គការសមាគម ជាពិសេសអង្គការសមាគមដែលមានភាគីផ្សេងតវ៉ា ឬស្នើឱ្យមាន​អន្តរាគមន៍​។ មិនតែប៉ុណ្នោះ ក្រសួងក៏ពិនិត្យប្រៀបធៀបថែមទៀត ជាមួយនឹងលក្ខន្តិក​របស់​សមាគម​ដែល​តម្កល់​នៅក្រសួងមហាផ្ទៃ ថាតើធ្វើសកម្មភាពប្រចាំថ្ងៃរបស់​ខ្លួន​ស្រប​ទៅ​តាម​លក្ខន្តិកៈ​ដែរឬយ៉ាងណា។ 

លោកបញ្ជាក់ថា៖«យើងនឹងពិនិត្យទៅលើកិច្ចការទាំងអស់នេះទៅតាមច្បាប់ បទដ្ឋានគតិយុត្តិ មិនឱ្យមានការល្អៀង ឬក៏បំពារបំពានច្បាប់ទេ។ ហើយចំពោះវិធានការផ្សេងៗដទៃទៀតនោះ យើងនឹងពិនិត្យជាក់ស្តែងនៅពេលដែលយើងធ្វើការងារដោយយកចិត្តទុកដាក់ផ្អែកលើមូលដ្ឋានច្បាប់។»

សូមបញ្ជាក់ថា ថ្នាក់ដឹកនាំសហព័ន្ធសហជីព សមាគម តំណាងឱ្យសមាជិកសមាជិកា ដែល​បំពេញ​ការងារ ក្នុងវិស័យកាត់ដេរ និង សេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំនួន១៣ម៉ឺននាក់ រួមមាន សហព័ន្ធ​សហជីពរក្សាសិទ្ធកម្មករកម្ពុជា និង សហភាពសិទ្ធិកម្មករកម្ពុជា បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​មហាផ្ទៃ​ជា​បន្តបន្ទាប់ គឺនៅថ្ងៃទី១៤ ខែមិថុនា និងថ្ងៃទី២១ ខែមិថុនានេះ ដើម្បីស្នើសុំឲ្យ​មាន​ការ​ត្រួត​ពិនិត្យការអនុវត្តសកម្មភាព និងការប្រើប្រាស់កញ្ចប់ថវិការបស់មជ្ឈមណ្ឌល សម្ព័ន្ធភាព​ការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់» ដែលធ្វើសកម្មភាពផ្ទុយពីច្បាប់ស្ដីពីសមាគម និង​អង្គការមិនមែនរដ្ឋាភិបាល និងលក្ខន្តិកៈរបស់ខ្លួន។

សហជីពតំណាងកម្មករទាំងនោះបាន សម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់ខ្លាំង ដល់សេ​ដ្ឋកិច្ច​គ្រួសា​រ​របស់កម្មករនិយោជិត និង ស្ថេរភាពការងារ តាមរោងចក្រ សហគ្រាស ដែលបណ្ដាល​មក​ពី​របាយការណ៍របស់អង្គការសង់ត្រាល់ ដែលវាយតម្លៃសេរីភាព សហជីព ក្នុងប្រទេសកម្ពុជា មិន​បាន​ឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតសម្រាប់ស្ថានភាពសហជីពនៅកម្ពុជា និងគ្មានមូលដ្ឋាន​ច្បាស់​លាស់​។

លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា ប្រាប់អ្នក​សារព័ត៌មាន​ក្រោយ​យក​ញត្តិ​ដាក់​នៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី២១ ខែមិថុនាថា សកម្មភាពរបស់ អង្គការសង់ត្រាល់ មិន​បាន​ជួយដល់បងប្អូនកម្មករនិយោជិតទូទៅនៅក្នុងប្រទេសកម្ពុជាឡើយ ផ្ទុយទៅវិញ​សកម្មភាព​របស់​អង្គការ សង់ត្រាល់ បែរជាធ្វើឱ្យប៉ះពាល់អារម្មណ៍អ្នកវិនិយោគទុន ដែលមានស្រាប់ និងអ្នក​វិនិយោគ ដែលកំពុងនឹងត្រៀមមកវិនិយោគ នៅកម្ពុជាយ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត សកម្មភាព អង្គការ សង់ត្រាល់ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ដែលជះឥទ្ធិពល ដល់សេដ្ឋកិច្ចក្នុងគ្រួសារ និង​ស្ថេរភាពការងារ របស់កម្មករនិយោជិតក្នុង និងក្រៅប្រព័ន្ធទាំងអស់នៅក្នុងប្រទេសកម្ពុជា៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm