ក្រសួងការបរទេសរុស្ស៊ីបានកោះហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសរុស្ស៊ី លោកស្រី លីនី ត្រាស៊ី (Lynne Tracy) កាលពីថ្ងៃចន្ទដើម្បីតវ៉ាចំពោះអ្វីដែលខ្លួននិយាយថាជាការប្រើប្រាស់មីស៊ីលកម្រិតខ្ពស់ផលិតដោយសហរដ្ឋអាមេរិកក្នុងការវាយប្រហាររបស់អ៊ុយក្រែនលើឧបទ្វីបគ្រីម៉េ ដែលរុស្ស៊ី បានគេរាយការណ៍ថាបានសម្លាប់មនុស្ស៤ នាក់និងរបួសជាង ១៥០។

ក្រសួងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងវ៉ាស៊ីនតោន បានក្លាយទៅជាភាគីមួយយ៉ាងមានប្រសិទ្ធភាពចំពោះសង្រ្គាមនៅខាងអ៊ុយក្រែន ដោយបន្ថែមថា វិធានការសងសឹកនឹងត្រូវអនុវត្ត តែពុំបានបញ្ជាក់លម្អិតទេ។
ពុំមានការអត្ថាធិប្បាយភ្លាមៗពីមន្ត្រីអាមេរិក ឬអ៊ុយក្រែនទេ។សារព័ត៌មាន AP មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យលើការអះអាងរបស់រុស្ស៊ីអំពីមីស៊ីលដែលបានប្រើនោះទេ។

កងកម្លាំងរបស់ទីក្រុង គីវ (Kyiv) បានពឹងផ្អែកយ៉ាងខ្លាំងលើសព្វាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីឆ្នាំ២០២២មក។ ជំនួយយោធាមានសារសំខាន់ក្នុងការអនុញ្ញាតឱ្យអ៊ុយក្រែនទប់ទល់នឹងកងទ័ពរបស់វិមានក្រឹមឡាំង៕