យោងតាមក្រសួងធនធានទឹកបានឱ្យដឹងថា កិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងទឹកជំនន់របស់ប្រទេសចិនបានឈានចូលដល់ដំណាក់កាលដ៏សំខាន់មួយ ខណៈទឹកក្នុងទន្លេចំនួន ៣៣ នៅទូទាំងប្រទេសបានហក់ឡើងខ្លាំង លើសកម្រិតប្រកាសអាសន្នគិតត្រឹមថ្ងៃចន្ទដើសប្ដាហ៍នេះ។

ខណៈបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ទន្លេចំនួន ២២ នៅខេត្ត ជាំងស៊ី (Jiangxi) ខេត្តហ៊ើប៉ី (Hubei) ខេត្តអានហុយ (Anhui) ខេត្ត ជេជាំង (Zhejiang) និង ខេត្ត ហ្គួយចូវ (Guizhou) បានរាយការណ៍ថាមានទឹកជំនន់លើសពីសញ្ញាប្រកាសអាសន្ន។ ទន្ទឹមនឹងនេះដែរ ទន្លេចំនួន១១ នៅខេត្ត ហេឡុងជាំង (Heilongjiang) ភាគឦសាននៃប្រទេសចិន បានមើលឃើញការព្រមានលើសពីកម្រិតទឹកជំនន់ទៅទៀត ។

ទីស្នាក់ការកណ្តាលគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួតរបស់ចិន កាលពីថ្ងៃចន្ទបានបង្កើនការឆ្លើយតបជាបន្ទាន់ចំពោះទឹកជំនន់ដល់កម្រិតទី៣នៅខេត្ត ជេជាំង អានហុយ ជាំងស៊ី និង ខេត្ត ហ៊ូណាន បន្ទាប់ពីការសម្រេចចិត្តដោយក្រុមសង្កេតការណ៍ជាតិដើម្បីចេញការជូនដំណឹងពណ៌ក្រហមសម្រាប់ព្យុះភ្លៀងនៅក្នុងតំបន់ទាំងនេះ។
ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ខាងលើ កើតឡើងក្រោយភ្លៀងធ្លាក់និងទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងខេត្ត ក្វាងទុងភាគខាងត្បូងប្រទេសនេះ នៅសប្ដាហ៍នេះ ដែលបាននាំឲ្យអ្នកស្លាប់កើនឡើងរហូតដល់៣៨នាក់ គិតមកដល់ពេលនេះ ៕