ជនរងគ្រោះអ៊ីស្រាអែល ប្តឹងទីភ្នាក់ងារ UNRWA ចំពោះការវាយប្រហារ ថ្ងៃទី៧ ខែតុលា

2024/06/25 05:28:14 pm        158

ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ ត្រូវបានប្រជាជនអ៊ីស្រាអែលរាប់សិបនាក់ប្តឹង កាលពីថ្ងៃចន្ទ ដែលបានចោទប្រកាន់ថា ទីភ្នាក់ងារនេះ បានផ្តល់ជំនួយ និងគាំទ្រ ការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា លើប្រទេសអ៊ីស្រាអែល។

នៅក្នុងពាក្យបណ្ដឹង ដែលដាក់ទៅកាន់តុលាការស្រុករបស់សហរដ្ឋអាមេរិកក្នុងទីក្រុង Manhattan ដើមបណ្តឹង បាននិយាយថា ទីភ្នាក់ងារផ្តល់ជំនួយ និងការងារសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន របស់អង្គការសហប្រជាជាតិ នៅតំបន់ដើមបូព៌ា (UNRWA) បានចំណាយពេលជាងមួយទសវត្សរ៍ ជួយដល់ក្រុមហាម៉ាស កសាងនូវអ្វីដែលគេហៅថា «ហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម» និងកងកម្លាំងដែលត្រូវការសម្រាប់ការវាយប្រហារ។

ដើមបណ្តឹង កំពុងស្វែងរកការខូចខាតដែលមិនជាក់លាក់ សម្រាប់អ្វីដែលពួកគេចោទប្រកាន់ថា ជា ការផ្តល់ជំនួយ និងគាំទ្រដល់អំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម និងការធ្វើទារុណកម្ម របស់ក្រុមហាម៉ា ប្រឆាំងមនុស្សជាតិ របស់ទីភ្នាក់ងារ UNRWA ដែលពួកគេបាននិយាយថា បំពានច្បាប់អន្តរជាតិ និងច្បាប់ការពារជនរងគ្រោះ។

ទីភ្នាក់ងារ UNRWA បានបដិសេធមិនធ្វើអត្ថាធិប្បាយ ហើយទីភ្នាក់ងារនេះ បាននិយាយថាខ្លួនទទួលយកការចោទប្រកាន់ពីបទប្រព្រឹត្តខុសរបស់បុគ្គលិកយ៉ាងធ្ងន់ធ្ងរ ហើយបានបញ្ឈប់បុគ្គលិកចំនួន១០ នាក់ ដែលត្រូវបានចោទប្រកាន់ដោយអ៊ីស្រាអែលថា មានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនេះ។

អគ្គស្នងការរបស់ទីភ្នាក់ងារ UNRWA លោក ហ្វីលីព ឡាហ្សារីនី(Philippe Lazzarini) និងមន្ត្រីទីភ្នាក់ងារបច្ចុប្បន្ន និងអតីតមួយចំនួន ក៏ជាជនជាប់ចោទផងដែរ។

ដើមបណ្តឹង រួមមានមនុស្ស ១០១ នាក់ ដែលបានរួចជីវិត ពីការវាយប្រហារ ឬមានសាច់ញាតិដែលត្រូវបានសម្លាប់។

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm