ភ្នំពេញ ៖ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តម Pengiran Kasmirhan Pengiran Tahir, ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសប្រុយណេ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណ:កម្មការអចិន្រ្តៃយ៍ ARMAC (Chairman of the Steering Committee of ARMAC) បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងអាជ្ញាធរមីន និងមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន ដើម្បីអនុវត្តគម្រោងលើកកម្ពស់កម្មវិធីសង្គ្រោះជនពិការដោយសារមីននៅតាមបណ្តារដ្ឋសមាជិកអាស៊ាន ។
ពិធីនេះបានប្រព្រឹត្តទៅនៅអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរមីន មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន និងមន្រ្តីស្ថានទូតពាក់ព័ន្ធមួចំនួនទៀត៕



